តែទឹកកក គឺជាភេសជ្ជៈសំណប់របស់បងប្អូនខ្មែរយើងមួយចំនួន ព្រោះវាមានភាពត្រជាក់ និងមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន ជាពិសេសនារដូវក្តៅមនុស្សទទួលទានវាកាន់តែច្រើន។
មិនត្រឹមតែមនុស្សពេញនោះទេដែលប្រើប្រាស់ភេសជ្ជៈមួយប្រភេទនេះ សូម្បីតែក្មេងតូចៗមួយចំនួនក៏ឪពុកម្តាយពួកគេឲ្យទទួលទានផងដែរ។ កុមារក្រោមអាយុ ៣ឆ្នាំហាមទទួលទាន ព្រោះជាតិអាស៊ីតនៅក្នុងតែទឹកកក នៅពេលដែលចូលដល់ក្រពះ វានឹងមានប្រតិកម្មជាមួយជាតិដែកនៅក្នុងអាហារ ដែលបង្កផលអវិជ្ជមាន និងធ្វើឲ្យកុមារមានបញ្ហាស្លេកស្លាំង។
បើយោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក បានបង្ហាញថា ទឹកតែទឹកកកមានផ្ទុកសារធាតុ oxalate ដែលអាចផលិតជាអំបិលក្រួស និងសារធាតុរ៉ែនៅក្នុងទឹកនោម។ ប្រសិនបើសារធាតុនេះ កើនឡើងកាន់តែច្រើន ភាគល្អិតតូចៗនឹងផ្តុំគ្នាបន្តិចម្តងៗ បណ្តោលឲ្យមានការឈឺចាប់ក្នុងត្រងនោម ខ្សោយតម្រងនោម និងកើតជំងឺក្រួសតម្រងនោម។
អាស្រ័យហេតុនេះ កុមារក្រោមអាយុ ៣ឆ្នាំ គួរតែជៀសវាងតែទឹកកក ហើយសម្រាប់មនុស្សពេញវ័យអាចទទួលទានបានត្រឹមតែ ១ទោ២កែវ ក្នុងមួយថ្ងៃប៉ុណ្ណោះ៕