ការធ្វើ​លំ​ហាត់ប្រាណ! ក្រោយសម្រាលកូន​ហើយ ម៉ាក់ៗគួរដឹងពីអត្ថប្រយោជន៍​ទាំងនេះ

បន្ទាប់ពី​មាន​ផ្ទៃពោះ​អស់​រយៈពេល៩ខែ អ្នក​ម្តាយ​ជាច្រើន​តែមាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ឡើង​ទម្ងន់ និង​បញ្ហា​សុខភាពផ្សេងៗខ្លាច​មិនអាច​ត្រលប់​ដូចដើម​វិញ​បាន។ ដោយសារតែ​មូលហេតុ​នេះហើយ ទើប​អ្នក​ម្តាយ​ភាគច្រើន​តែង​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ បន្ទាប់ពី​សម្រាលកូន​ហើយ។

តើ​ការធ្វើ​លំ​ហាត់ប្រាណ​បន្ទាប់ពី​សម្រាលកូន​រួច ផ្តល់​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​អ្នក​ម្តាយ? ខាងក្រោម​នេះ គឺជា​ចម្លើយ​ដែល​ស្ត្រី​គ្រប់គ្នា​ចង់ដឹង៖

លើកកម្ពស់​ដល់​ការ​សម្រក​ទម្ងន់ ជាពិសេស​ប្រសិនបើ​អ្នក​ទម្លាប់​ទទួលទាន​អាហារ​ដែលមាន​កាឡូរី​ទាប

បង្កើន​ភាពរឹងមាំ​នៃ​សរសៃឈាម​បេះដូង

ពង្រឹង និង​រឹតបន្តឹង​សាច់ដុំ​ក្បាលពោះ​ឲ្យ​រាបស្មើ

បង្កើន​កម្រិត​ថាមពល

បំបាត់​ភាព​តានតឹង

លើកកម្ពស់​ការ​គេង​ឲ្យ​មាន​ភាពប្រសើរឡើង

តែ​ទោះជា​យ៉ាងណា​មុនពេល​អ្នក​ចង់​ធ្វើ​អ្វីមួយ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ដើម្បី​ធានាថាអ្វីៗគ្រប់យ៉ាង​មាន​សុវត្ថិភាព ជាពិសេស​ស្ត្រី​ដែល​សម្រាលកូន​ដោយ​វិធី​វះកាត់៕

អាហាបំប៉នទាំង៣ប្រភេទ! ជម្រុញការលូតកម្ពស់កុមារ

តើអ្នកចូលចិត្តបង្ខំឲ្យកូនញ៉ាំអាហារផ្សេងៗ ដូចជាទឹកដោះគោះ ដើម្បីឲ្យកូនឆាប់លូតកម្ពស់បានល្អមែនទេ? ការពឹងផ្អែកទៅលើទឹកដោះគោ តែមួយមុខគត់ មិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កុមារនោះទេ។ នេះហើយជាមូលហេតុដែលអ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យឪពុកម្តាយគ្រប់រូប ព្យាយាមបន្ថែមអាហារដែលសម្បូរសារធាតុចិញ្ចឹមចម្រុះដល់កុមារឲ្យបានច្រើន។

យកល្អ ដើម្បីជំរុញដល់ការលូតកម្ពស់ និងរក្សាឆ្អឹងកូនឲ្យកាន់តែរឹងមាំ ក្រៅពីផ្តល់ទឹកដោះគោឲ្យកូន ១ទៅ ២កែវក្នុងមួយថ្ងៃ អ្នកត្រូវផ្តល់អាហារមួយចំនួនទៀត។

របបអាហារដែលអ្នកគួរតែផ្តល់ឲ្យកូនត្រូវតែមានផ្ទុកសារធាតុចិញ្ចឹម ៤យ៉ាង គឺប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែ។

1# ប្រូតេអ៊ីន៖ អាហារដែលសម្បូរប្រូតេអ៊ីនមាននៅក្នុង សាច់ត្រី បង្គា ក្តាម អន្ទង់ សណ្តែកសៀង… ។

2# ខ្លាញ់៖ ពពួកអាហារដែលសម្បូរខ្លាញ់ ត្រូវបានគេរកឃើញនៅក្នុង ប៊ឺរ ត្រី គ្រាប់ធញ្ញជាតិ និងស៊ុត…។

3# វីតាមីន និងសារធាតុរ៉ែ៖ អ្នកត្រូវជ្រើសរើសអាហារដែលសម្បូរវីតាមីន ងាយរំលាយដូចជា វីតាមីន A និងវីតាមីន D។ លើសពីនេះ បន្លែពណ៌បៃតង និងផ្លែឈើ គឺជាប្រភពនៃវីតាមីន ព្រមទាំងសារធាតុរ៉ែ ដែលអាចជួយពង្រឹងដល់ឆ្អឹងកុមារឲ្យមានការលូតលាស់បានល្អ ហើយកាន់តែរឹងមាំ៕

ការអភិវឌ្ឍន៍​ខួរក្បាល​! របស់ទារក​អាយុ៣ឆ្នាំ​ដំបូង

ខួរក្បាល​របស់​ទារក​មានការ​រីកចម្រើន​ទៅតាម​រយៈ​បទពិសោធន៍​ដែល​ទទួលបាន​ក្នុងអំឡុងពេល​នៃ​ការអភិវឌ្ឍន៍។ រយៈពេល៣ឆ្នាំ​ដំបូង​នៃ​ជីវិត គឺជា​ដំណាក់កាល​លូតលាស់​មិនគួរ​ឲ្យ​ជឿ​នៅក្នុង​គ្រប់​វិស័យ​ទាំង​អស់នៃ​ការអភិវឌ្ឍ​របស់​ទារ​ក។

ខួរក្បាល​ទារក​ទើបនឹង​កើត គឺមាន​ទម្ងន់​ប្រហែលជា ២៥ភាគរយ​ប៉ុណ្ណោះ​នៃ​ទម្ងន់​ខួរក្បាល​របស់​មនុស្សពេញវ័យ ប៉ុន្តែ​នៅ​អាយុ៣ឆ្នាំ វា​បាន​រីកចម្រើន​យ៉ាងខ្លាំង ដោយ​ការផលិត​កោសិកា​រាប់លាន និង​រាប់ពាន់​លាន​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​កោសិកា​ទាំងនេះ។

ក្នុងអំឡុងពេល៣ឆ្នាំ​ដំបូង ខួរក្បាល​របស់​ទារក​មាន​ទម្ងន់​កើនឡើង៣ដង និង​បង្កើត​ការតភ្ជាប់​សរសៃប្រសាទ​ប្រហែលជា ១,០០០លាន​ឯណោះ។

ដូច្នេះ​ក្នុងអំឡុងពេល៣ឆ្នាំ​ដំបូង​នេះ អាណាព្យាបាល​ទាំងឡាយ​គួរតែ​ផ្តល់​អាហារ​ណា​ដែល​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល​ទារក អោយបាន​ច្រើន។ ម្យ៉ាងវិញទៀត​ក្នុងដំណាក់កាល​នេះ កុំ​បង្រៀន ឬ​បង្ហាញ​កាយវិកា​យ​មិនល្អ​ឲ្យ​កូន​ឃើញ​ឲ្យ​សោះ ព្រោះ​ពួកគេ​អាច​ឆាប់​ចាប់បាន ហើយ​មិន​ងាយ​កែ​ឡើយ៕

អ្នកម៉ាក់កំពុងពពោះ! ​ទម្លាប់​គេង​ផ្អៀង​ទៅខាង​ស្តាំ គ្រោះថ្នាក់ខ្លាំងណាស់

អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ថា ការ​គេង​មិន​ត្រឹមត្រូវ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​ប្រសិនបើ​ពួកគេ​មាន​ទម្លាប់​គេង​ផ្អៀង​ទៅ​ស្តាំ​រហូត។

ទោះបីជា​មនុស្ស​ស្រី​មួយចំនួន​មិនអាច​គ្រប់​គ្រ​គ្រង​ទីតាំង​នៃ​ការ​គេង​របស់​ខ្លួនឯង​ក៏ពិតមែន ប៉ុន្តែ​អ្នកជំនាញ​បានផ្តល់​ដំបូល​ន្មា​ន​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ការ​គេង​ផ្អៀង​ទៅខាង​ស្តាំ។ ព្រោះ​វា​អាច​កាត់បន្ថយ​ចរាចរណ៍​ឈាម​ទៅកាន់​ទារក ប៉ះពាល់​ដល់​សុក និង​កាត់បន្ថយ​កម្រិត​លំហូរ​នៃ​សារ​ធា​តិ​ចិញ្ចឹម​របស់​ទារក។

Related image

លើសពីនេះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ឡើង​ទម្ងន់​ខ្លាំង​ជាង​ធម្មតា ហើយ​ការ​គេង​បែបនេះ​យូរ​ទៅ​នឹងមាន​សម្ពាធ​ដល់​ថ្លើម​ថែមទៀត។ ដូចគ្នានេះ​ផងដែរ ស្ត្រី​អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន ជាពិសេស​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ។

ក្រៅពី​ស្ត្រី​មាន​ផ្ទៃពោះ សូម្បីតែ​មនុស្ស​ទូទៅ​ក៏​គួរតែ​ជៀសវាង​ការ​គេង​បែប​នេះដែរ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​ក្រហាយ​ទ្រូង ស្ពឹក​ដៃជើង​នៅពេល​ក្រោក​ឡើង ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ មាន​ផល​អាក្រក់​ដល់​បំពង់​អាហារ និង​ធ្វើ​ឲ្យ​ប្រភេទ​នៃ​ជំងឺមហារីក​មួយចំនួន​វិ​វត្ត​ឡើង​ផងដែរ៕

ជំងឺក្អកមាន់ និង​វិធី​ការពារ​កុំអោយ​កើតមាន​លើ​ទារក

ជំងឺក្អកមាន់ កើតឡើង​ដោយសារតែ​ការឆ្លង​មេរោគ​បាក់តេរី​ទៅក្នុង​សួត និង​ផ្លូវដង្ហើម។ វា​ចាប់​ផ្តើមចេញ​រោគសញ្ញា​ដូចជា ត្រជាក់​ចុង​ច្រមុះ និង​ក្អកតិចៗ បន្ទាប់ពី​រយៈពេល​ពីរ​សប្តាហ៍​កន្លងផុតទៅ​ការ​ក្អក​កាន់តែខ្លាំងឡើង។

ជារឿយៗ ការ​ក្អក​អាចធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​ទារក​មាន​សភាព​ក្រហម ហើយ​ជួនកាល​ពិបាក​ក្នុងការ​ដកដង្ហើម​នៅ​ចុងបញ្ចប់​នៃ​ការ​ក្អក។ ការ​ក្អក អាចមាន​រយៈពេល​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ។ ដូច្នេះ​ប្រការ​សំខាន់​អ្នក​ត្រូវ​តាមដាន​ការ​ក្អក​ដែល​កើតមាន​ចំពោះ​ទារក ព្រោះ​ពួកគេ​ប្រហែលជា​មិនមាន​រោគសញ្ញា​ដូចគ្នា​នោះទេ ប៉ុន្តែ​រោគសញ្ញា​មួយ​ដែល​ដូចគ្នា​គឺ​ពិបាក​ដកដង្ហើម ហើយ​ជួនកាល​អាស​ស្ទះ​ដក​ង្ហើ​មម្តង។

រយៈ​ពេលដែល​កើតមាន​អាការ​ក្អកខ្លាំងៗនេះ គឺ​ចន្លោះ៥ទៅ២១ថ្ងៃ តែ​រោគសញ្ញា​ដំបូង​នៃ​ការ​ក្អក​នឹង​បង្ហាញ​ក្រោយពេល​ការឆ្លង​បាន​បី​សប្តាហ៍។

ទោះជា​យ៉ាងណា​ដំណាក់កាល​ឆ្លង​នេះ​អាច​ត្រូវបាន​កាត់បន្ថយ ប្រសិនបើ​អ្នកទទួល​ទាន​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​រយៈពេល ៥ថ្ងៃ តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ប្រសិនបើ​អ្នក​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ធ្វើ​រោគវិនិច្ឆ័យភ្លាមៗ ក្រោយពេល​សង្ស័យថា​មាន​ជំងឺ​នេះ ដោយសារតែ​ការឆ្លង​ខ្លាំង​អាច​ប៉ះពាល់​ទៅលើ​ក្រុមមនុស្ស​មួយចំនួន ជាពិសេស​ទារក​ទើបនឹង​កើត ឬ​ទារក​ក្រោម​អាយុ៦ខែ និង​ស្ត្រី​មាន​ផ្ទៃពោះ។

មេរោគ​នេះ អាច​ការពារ​បាន​តាម​រយៈ​ការចាក់​វ៉ាក់សាំង និង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជាប្រចាំ​សម្រាប់​កុមារ រាប់បញ្ចូល​ទាំង​ការចាក់​ថ្នាំ​បង្ការ​ប្រឆាំងនឹង​ជំងឺក្អកមាន់​នៅ​ចន្លោះ​អាយុ​ពីរ បី និង​បួន​ខែ ហើយ​ម្តងទៀត​មុនពេល​ចូលរៀន។ សម្រាប់​កម្ម​បច្ចុប្បន្ន ក៏បាន​រួមបញ្ចូល​ផងដែរ នូវ​ការចាក់​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ចន្លោះ​ពី ២៨ ទៅ ៣៨សប្តាហ៍ នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​ផ្តល់​ការការពារ​បន្ថែម​ដល់​កូន​ដែល​ទើបនឹង​កើត៕

ដឹងអត់? ម៉ាក់ៗបំប៉ៅដោះកូន៦ខែដំបូង ទទួលបានអត្ថប្រយោជន៏ច្រើនណាស់

ជាទូទៅ អ្នក​ម្តាយ​គ្រប់រូប ត្រូវបាន​ក្រុមគ្រូពេទ្យ​ណែនាំ​អោយធ្វើ​ការ​បំបៅ​ដោះ​កូន តែមួយ​មុខ​គត់​យ៉ាងតិច​បំផុត​រយៈពេល ៦ខែ ទើប​ផ្ត​ល់អាច​អាហារ​បំប៉នបន្ថែមផ្សេងៗបាន។ តើ​ហេតុអ្វី​ត្រូវ​បំបៅកូន​តែមួយ​មុខ​បែបនេះ? តាមពិត​ការ​បំបៅ​ដោះ​កូន មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​កូន​នោះទេ សូម្បីតែ​អ្នក​ម្តាយ​ក៏​ទទួលបាន​ប្រយោជន៍​ដូចគ្នា​ដែរ។

អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ទឹកដោះ​ចំពោះ​ទារក៖ ទឹកដោះ​ម្តាយ​ផ្តល់នូវ​អាហារ​បំប៉ន​ដ៏​ល្អ​បំផុត​សម្រាប់​ទារក រួមទាំង​វីតាមីន ប្រូតេអ៊ីន ខ្លាញ់​ល្អ និងអ្វីៗគ្រប់យ៉ាង​ដែល​ទារក​អ្នកត្រូវការ។ ការ​បំបៅ​ដោះ​កូន​បាន​ច្រើន អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ រក្សា​ទារក​អោយ​ជៀស​ផុតពី​ជំងឺ​ធាត់ កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម ខ្វះ​ជាតិ​ទឹក រាគ ទល់លាមក រលាក​ពោះវៀនធំ រលាក​ទងសួត ជំងឺ​បេះដូង និង​ជំងឺថ្លើម នៅពេល​ទារក​ធំ​ពេញវ័យ។

អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន ចំពោះ​ម្តាយ៖ ការ​បំបៅ​ដោះ​កូន​ដុត​កាឡូរី​បន្ថែម ដូច្នេះ​វា​អាចជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​បាន​លឿន។ វា​អាចជួយ​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​ជួយ​អោយ​ស្បូន​របស់​អ្នក​ឆាប់​ត្រឡប់​ទៅ​ទំហំ​ធម្មតា​វិញ មុនពេល​មាន​ផ្ទៃពោះ​ម្តងទៀត ហើយ​អាច​កាត់បន្ថយ​ការ​ហូរឈាម​ស្បូន​បន្ទាប់ពី​កំណើត។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ មហារីក​ក្រពេញ​អូវែ ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោមផ្អែម…។

ដូច្នេះ ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ មិន​ត្រឹមតែ​ជួយ​អោយ​ទារក​លូតលាស់​បានល្អ​នោះទេ វា​ក៏​អាច​ធានា​ដល់​សុខភាព​ចំពោះ​អ្នក​ម្តាយ​ផងដែរ។ ម្យ៉ាងវិញទៀត ដើម្បី​ធ្វើអោយ​សុដន់​ផលិត​ទឹកដោះ​បាន​ច្រើន សម្រាប់​ផ្គត់​ផ្គង​ទារក អ្នក​ម្តាយ​ត្រូវសុំ​យោបល់​ពី​ក្រុមគ្រូពេទ្យ​អំពី​របប​អាហារ​ដែល​ត្រូវ​ទទួលទាន៕

​ពេល​មានគភ៌! អ្នកម៉ាក់មិនអាចផឹកភេសជ្ជះទាំង៣នេះទេ

ការបំពេញ​សារធាតុ​រាវ បាន​គ្រប់គ្រាន់ គឺជា​រឿង​ដ៏​ចាំបាច់​ខ្លាំង​បំផុត​សម្រាប់​ស្ត្រី​មានគភ៌​គ្រប់រូប ព្រោះ​វា​អាចជួយ​បង្កើន​ភាពស៊ាំ​អោយ​កាន់​តែមាន​ភាពរឹងមាំ។ ទោះជា​យ៉ាងណា មាន​ភេសជ្ជ:មួយចំនួន​ស្ត្រី​ពុំគួរ​ទទួលទាន​នោះឡើយ ព្រោះ​វា​អា​ចប​ណ្តោ​ល​អោយ​អវិជ្ជមាន​ដល់​សុខភាព​ទាំង​ម្តាយ និង​កូន។

ខាងក្រោម​នេះ គឺជា​ដំបូល​ន្មា​ន​មួយចំនួន ដែល​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែ​នាំអោយ​ស្ត្រី​មានគភ៌​គួរ​ឈប់​ទទួលទាន​បណ្តោះអាសន្ន៖

1#ភេសជ្ជ:មាន​ជាតិ​កាហ្វេ​អ៊ី​ន

មនុស្ស​គ្រប់រូប​តែងតែ​ចូលចិត្ត​ទទួលទាន​កាហ្វេ ស្រា ស្រា​បៀរ តែ… ប៉ុន្តែ​ស្ត្រី​មានគភ៌​គួរតែ​ជៀសវាង ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​ភេសជ្ជ:ទាំងនេះ​អាច​ស្រូប​ចូល​យ៉ាង​លឿន​ទៅកាន់​ទារក​តាមរយ:ទងសុខ ដែល​អាច​បង្ក​អោយ​កើតមាន​បញ្ហាផ្សេង។

បើ​យោងតាម​ការពិសោធន៍រ​បស់​អ្នកជំនាញ​បាន​រកឃើញថា ជាតិ​កាហ្វេ​អ៊ី​ន អា​ចប​ណ្តោ​ល​អោយ​យ​ខូចខាត​សរីរាង្គ​មួយចំនួន​របស់​ទារក ដូចជា ជើង ឆ្អឹង​កង ឆ្អឹងថ្គាម ខូច​ភ្នែក ឆ្អឹង​លូតលាស់​មិនល្អ និង​ទារ​កើតមក​លូតលាស់​មាន​ភាព​យឺតយ៉ាវ…ជាដើម។

2#ភេសជ្ជ:មាន​ជាតិ​កាបូន​ណាត

ភេសជ្ជ:ដែលមាន​ផ្ទុក​ជាតិ​កាបូន​ណាត អាច​ប៉ះពាល់​ដល់​ការ​ស្រូប​យកជាតិ​ដែក​របស់​រាងកាយ ហេតុនេះហើយ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​ច្រើនពេក អាច​បាត់បង់​ជាតិ​ដែក​កាន់តែច្រើន ដែល​ប​ណ្តោ​ល​ឲ្យ​កើត​ជំងឺ​ខ្វះ​ឈាមក្រហម។

3#ភេសជ្ជ:ត្រជាក់ៗ

ការ​ទទួលទាន​ភេសជ្ជ:ត្រជាក់ៗ អា​ចប​ណ្តោ​ល​អោយមាន​បញ្ហា​ក្រពះ​ពោះវៀន រាងកាយ​មាន​ភាពស្លេកស្លាំង ឈឺពោះ ហើមពោះ ពិបាក​ក្នុង​ការរំលាយ​អាហារ។ ភាព​ត្រជាក់​ខ្លាំងពេក ក៏​អាច​រំញោច​ដល់​ទារក​ក្នុង​ស្បូន ដែល​ធ្វើ​ទារក​មិនមាន​សុវត្ថិភាព​ផងដែរ៕

របបអាហារដ៏ត្រឹមត្រូវ! សម្រាប់អ្នកម៉ាក់កំពុងពពោះ

ការ​ញ៉ាំ និង​ផឹក​ភេសជ្ជៈ​អំឡុងពេល​មាន​ផ្ទៃពោះ នឹង​ជួយ​អោយ​អ្នកទទួលបាន​នូវ​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​សម្រាប់​ទារក​ដែល​កំពុងតែ​លូតលាស់ និង​សម្រាប់​រាងកាយ​របស់​អ្នក​ម្តាយ​ផងដែរ។ ដូច្នេះ​ការ​ញាំ​ចំណីអាហារ​មាន​តុល្យភាព​ដូចជា​បន្លែ ផ្លែឈើ អាហារ​មាន​ផ្ទុក​ជាតិ​ម្សៅ ប្រូតេអ៊ីន និង​ទឹកដោះគោ គឺជា​រឿង​មួយ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​នៅពេល​មាន​ផ្ទៃពោះ។

អ្នក​គួរ​បំពេញបន្ថែម​របប​អាហារ​ជាមួយនឹង​ថ្នាំ​វីតាមីន D ដែល​អាចជួយ​អោយដល់​ការលូតលាស់​នៃ​ឆ្អឹង។

ការ​ញ៉ាំ​ចំណី​ដែលជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក នឹង​ជួយ​ការពារ​ពី​ភាពស្លេកស្លាំង ហើយ​អាហារ​ទាំងនោះ​មានដូចជា សាច់មាន់ ស៊ុត គ្រាប់​ធញ្ញជាតិ សណ្តែក អង្ករសំរូប នំប៉័ង ស្លឹក​បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ​ស្ងួត ជាដើម។

ការ​ញ៉ាំ​អាហារ​ច្រើន​អំឡុងពេល​មាន​ផ្ទៃពោះ នឹងធ្វើ​អោយ​អ្នក​ឡើង​ទម្ងន់ ប៉ុន្តែ​ប្រសិនបើ​អ្នកគ្រប់គ្រង​របប​អាហារ​បានល្អ និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ អ្នកនឹង​រក្សា​ទម្ងន់​បន្ថែម​ជា​មធ្យម​ប្រហែលជា ១១គី​ឡូង​ក្រាម៕

អ្នកម៉ាក់ពពោះខ្វះឈាម! គួរញាំអាហារទាំង២នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលស្ត្រីមានផ្ទៃពោះខ្វះឈាមគួរតែពិសារ ទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ?

1#នៅក្នុងសាច់គោសម្បូរទៅដោយសារធាតុចិញ្ចឹម និងអាចប៉ូវឈាមបាន។ ដូចនេះ បើអ្នកម្តាយខ្វះឈាម គួរតែបរិភោគ ទើបអាចជួយឲ្យឈាមមានគ្រប់វិញ មិនខ្វះទៀត។

2#ប្រសិនជាអ្នកខ្វះឈាមក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកអាចញ៉ាំពុទ្ធ្រាក្រហមបាន ដោយមួយថ្ងៃអាចពិសារពី៣ទៅ៥គ្រាប់ ដើម្បីឲ្យឈាមដើរគ្រប់មកវិញ មិនងាយខ្វះទៀតឡើយ។ ដូចនេះ អ្នកម្តាយដែលពិនិត្យហើយឃើញមានអាការៈខ្វះឈាម គួរតែព្យាមបរិភោគអាហារពីរប្រភេទនេះ ដើម្បីឲ្យឈាមអ្នកគ្រប់វិញ។ ប៉ុន្តែអ្នកគួរតែឧស្សហ៍ពិនិត្យដូចគ្នា ព្រោះបើបរិភោគច្រើនពេក អាចនឹងលើសម្ពាធឈាមក៏ថាបានដែរ៕

ប្តីប្រពន្ធ​​ថ្មីថ្មោង! ចង់មានកូនកុំផឹកភេសជ្ជះទាំងនេះ ច្រើនពេក

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរពិសារភេសជ្ជៈកូកានៅពេលដែលអ្នកចង់មានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?  

តាមការស្រាវជ្រាវមួយរបស់ប្រទេសអាមេរិកបានឲ្យដឹងថា ប្តីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោង បើពិសារកូកា នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផលិតកូន ព្រោះសារធាតុដែលមានក្នុងកូកា អាចធ្វើឲ្យប៉ះពាល់ដល់ស្ពែម៉ាតូសូអ៊ីតរបស់បុរស។

នៅពេលដែលស្ពែម៉ាតូសូអ៊ីតដែលខូចនោះ ទៅប៉ះនឹងមេជីវិតញី ហើយកាច់សំបុកបង្កកំណើត នឹងធ្វើឲ្យកូននោះកើតមកមិនគ្រប់ជ្រុងជ្រោយឡើយ អាចប៉ះពាល់ដល់រូបរាងរបស់កូនបាន។ ជាពិសេស បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកទាំងពីរមិនងាយមានកូនក៏ថាបានដែរ។

ដូចនេះ ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែកុំញ៉ាំកូកាឲ្យសោះ ទើបមិនប៉ះពាល់ដល់ការបង្កកំណើតរវាងអ្នកទាំងពីរ៕