ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរពិសារភេសជ្ជៈកូកានៅពេលដែលអ្នកចង់មានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
តាមការស្រាវជ្រាវមួយរបស់ប្រទេសអាមេរិកបានឲ្យដឹងថា ប្តីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោង បើពិសារកូកា នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផលិតកូន ព្រោះសារធាតុដែលមានក្នុងកូកា អាចធ្វើឲ្យប៉ះពាល់ដល់ស្ពែម៉ាតូសូអ៊ីតរបស់បុរស។
នៅពេលដែលស្ពែម៉ាតូសូអ៊ីតដែលខូចនោះ ទៅប៉ះនឹងមេជីវិតញី ហើយកាច់សំបុកបង្កកំណើត នឹងធ្វើឲ្យកូននោះកើតមកមិនគ្រប់ជ្រុងជ្រោយឡើយ អាចប៉ះពាល់ដល់រូបរាងរបស់កូនបាន។ ជាពិសេស បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកទាំងពីរមិនងាយមានកូនក៏ថាបានដែរ។
ដូចនេះ ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែកុំញ៉ាំកូកាឲ្យសោះ ទើបមិនប៉ះពាល់ដល់ការបង្កកំណើតរវាងអ្នកទាំងពីរ៕