ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីហេតុផលដែលអ្នកគួរតែបង្រៀនកូនតាំងពីក្នុងផ្ទៃ។ ហេតុអ្វីទៅ?
ដំបូងអ្នកគួរតែយល់ពីអត្ថន័យនៃការអប់រំកូនក្នុងផ្ទៃជាមុនសិន។ ការបង្រៀនកូនក្នុងផ្ទៃ មិនមែនមានន័យថាបង្រៀនគេឲ្យចេះនិយាយ ឬក៏គិតលេខទេ ប៉ុន្តែជាការជួយបង្កើតបរិស្ថានដែលពោរពេញទៅដោយភាពសប្បាយរីករាយដល់កូន ធ្វើឲ្យកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
ការធ្វើបែបនេះ ដើម្បីឲ្យគេទទួលបានសេចក្តីស្រឡាញ់ពីអ្នកទាំងពីរបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យគេមិនត្រឹមតែមានសុខភាពល្អទេ ថែមទាំងឆ្លាតខ្លាំងទៀតផងក្រោយពេលដែលកើតចេញមក។ ដូចនេះ អ្នកគួរតែអប់រំកូនតាំងពីក្នុងផ្ទៃ ដើម្បីអាចទទួលបានអត្ថប្រយោជន៍ទាំងនេះ៕