តើត្រូវអប់រំបែបណាដើម្បីឲ្យកូនប្រុសអាចទទួលយកបាន? ឆ្លើយតបនឹងសំណួរនេះ វេបសាយ បានរកឃើញគន្លឹះចំនួន ៤ចំណុច ដើម្បីអប់រំកូនប្រុសឲ្យស្ដាប់បាន ក្នុងមានដូចខាងក្រោមនេះ៖
1# អ្នកមិនគួរប្រើចរិតរឹងដើម្បីអប់រំគេទេ ដោយគួរតែចេះស្ដាប់គេខ្លះ មិនបង្ខំគេខ្លាំង ទើបមិនធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគេ ថែមទាំងអាចធ្វើឲ្យកូនអាចក្លាយជាក្មេង ដែលចេះស្ដាប់ហេតុផល ដោយអាចធ្វើឲ្យអនាគតគេអាចភ្លឺស្វាងបាន។
2# អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយមិនគួរធ្វើជាគំរូអាក្រក់ឡើយ ព្រោះកូនរៀនពីអ្នកលឿនណាស់។ ដូចនេះ មិនថាក្នុងស្ថានភាពណាទេ អ្នកគួរតែរក្សាគំរូល្អនេះ ទើបអាចបង្រៀន និងអប់រំកូនឲ្យក្លាយជាក្មេងដែលមានចរិតល្អ។
3# អ្នកមិនគួរជួយកូនគ្រប់រឿងនោះទេ ដោយយូរៗ ទើបអាចជួយគេម្តង ព្រោះបើអ្នកតែងតែជួយកូន នោះនឹងអាចធ្វើឲ្យគេខូចបាន ដោយតែងពឹងលើអ្នកជានិច្ច។ ជាហេតុដែលធ្វើឲ្យកូនមិនចេះធ្វើដោយខ្លួនឯងនោះទេ ព្រោះមានអ្នកជួយជានិច្ច។
4# អ្នកដឹងថាពេលដែលបុរសមានលុយលើខ្លួនច្រើន នឹងធ្វើឲ្យខូចបាន។ ដូចនេះ អ្នកមិនគួរទម្លាប់ឲ្យកូនចាយលុយធំឡើយ ព្រោះអាចបំផ្លាញគេយ៉ាងងាយក្រោយពេលដែលគេធំ៕