យើងខ្ញុំជឿជាក់ថាស្ត្រីគ្រប់រូបសុទ្ធតែចង់ស្អាត ទោះបីជាកុំពុងមានផ្ទៃពោះក៏ដោយ។តើគួរបរិភោគដូចម្តេចទើបអាចស្រកទម្ងន់បានហើយថែមទាំងអាចឲ្យកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់បានទៀតនោះ?
1# អ្នកអាចបរិភោគបន្លែច្រើនមកជំនួសផ្លែឈើបាន ព្រោះបន្លែមិនសូវមានជាតិស្ករដូចផ្លែឈើទេ។ ដូចនេះអ្នកអាចបរិភោគច្រើនបាន។
2# អ្នកមិនត្រូវពិសារអាហារដែលអាំងឬចៀនច្រើនទេ។ ប៉ុន្តែអ្នកអាចបរិភោគរបស់ដែលស្ងោរឬចំហុយបាន។ អ្នកអាចបរិភោគរបស់ដែលទាក់ទងនឹងសណ្តែកឲ្យបានច្រើន ឬក៏ពោតជាដើម។
3# អ្នកអាចសម្រាកបន្តិចក្រោយពេលបាយ ហើយដើរទៅសួរច្បារលេងរយ:ពេល៣០ទៅ៤៥នាទីដើម្បីឲ្យក្រពះរំលាយអាហារបានល្អ។
4# អ្នកអាចទិញជញ្ជីងមកទុកនៅផ្ទះបានដើម្បីថ្លឹងជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកអាចបរិភោគតាមវិធីខាងលើដើម្បីទទួលបានរាងស្អាតនៅពេលមានផ្ទៃពោះ៕