ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើពេលដែលបែកទឹកភ្លោះ។ តើមានអ្វីខ្លះទៅ?
1# អ្នកម្តាយគួរតែបែងចែកឲ្យបានច្បាស់រវាងទឹកនោម និងទឹកភ្លោះ ព្រោះបើអ្នកមិនបែងចែកឲ្យបានច្បាស់ទេ ទឹកភ្លោះហូរយូរនឹងធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយធ្វើឲ្យកូនខ្វះអុកស៊ីសែន នោះកូននឹងមានខួរក្បាលមិនសូវល្អឡើយ។
ពេលដែលទឹកភ្លោះហូរ វានឹងហូរចេញដូចទឹក ហើយមិនឈប់ទេ គ្រាន់តែតិច ឬច្រើន។
ម្យ៉ាងទៀត ក្លិននៃទឹកភ្លោះ មិនមានក្លិនធ្ងន់ដូចទឹកនោមទេ ដោយមានក្លិនរាងប្រហើរ។ ដូចនេះ អ្នកគួរតែបែងចែកឲ្យបានត្រូវ។
2# ពេលដែលទឹកភ្លោះបែក អ្នកមិនគួរបន្តឈរឡើយ ដោយគួរតែគេងចុះឲ្យលឿន ព្រោះបើអ្នកឈរ ទឹកភ្លោះនោះនឹងហូរអស់លឿនដោយមិនដឹងខ្លួន។ ដូចនេះ យកល្អអ្នកគួរតែទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕