ក្នុង​រដូវក្តៅ​នេះ​! អ្នកម៉ាក់មិនគួរធ្វើរឿងទាំង៦នេះ ដាក់កូនឡើយ

អាកាសធាតុ ​គឺ​ចាប់ផ្តើម​ក្តៅ​ទៅៗ​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូចនេះ​អ្នក​ដែល​មាន​កូន​តូច​ ក្នុង​ផ្ទះ​គួរតែ​ប្រយ័ត្ន ​ពី​ការ​មើលថែទាំ​កូន ទើប​វា​មិន​ងាយ​ប៉ះពាល់​ដល់ ​សុខភាព​កូន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ទៅ​?


1#អ្នក​មិន​ត្រូវ​ដាក់ ​កង្ហារ​នៅ​ចំពោះមុខ

កូន​​នៅពេល​ដែល​ អ្នក​ដាក់​កង្ហារ​ឲ្យ​កូន អ្នក​មិន​ត្រូវ​ដាក់​ ទល់មុខ​កូន​ឡើយ ហើយក៏​មិន​ត្រូវ​បើក​យូរ​ដែរ ព្រោះ​
វា​អាច​ប៉ះពាល់​ ដល់​សុខភាព​កូន​បាន​។

2#មិន​ត្រូវ​ឲ្យ​កូន ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរ
​នៅពេល​ដែល ​មេឃ​ក្តៅ​បែបនេះ អ្នក​ប្រាកដជា​ តែងតែ​ឲ្យ​កូន ​គេង​ក្នុង​បន្ទប់ ​ដែល​មាន​ម៉ាស៊ីនត្រជាក់​ហើយ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ ថា​នៅពេលដែល​កូន​នៅ​ក្នុង​នោះ​យូរ វា​អាច​ធ្វើឲ្យ​កូន ​មាន​អាការៈ​វិលមុខ ក្តៅខ្លួន រាងកាយ​ទន់ខ្សោយ ដែល​អាច​ធ្វើឲ្យ​ អ្នក​ច្រឡំ​ថា​កូន ​ផ្តាសាយ ដូចនេះ​នៅ​ពេល​ព្រឹក និង​ល្ងាច អ្នក​គួរតែ​នាំ​កូន​ ចេញ​ពី​ក្រៅ​បន្ទប់ ហើយ​ទៅ​សួនច្បារ ដើម្បី​អាច​ឲ្យ​កូន ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ម្យ៉ាងទៀត​នៅ ​បន្ទប់​ម៉ាស៊ីនត្រជាក់ អ្នក​មិន​អាច​បើក ​សីតុណ្ហភាព​ទាប​ពេក​ទេ ហើយ​ត្រូវ​តែ​ឲ្យ​កូន ​ញ៉ាំ​ទឹកឲ្យបាន​ច្រើន ទើប​កូន​មិន​អាច​​​ ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​។​

3#មិន​ត្រូវ​ងូតទឹ​កក្តៅ
​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ ងូតទឹក​ក្តៅ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ ​ស្បែក​គេ​ស្ងួត ហើយ​មាន​អាការៈ ​របកស្បែក ម្យ៉ាងទៀត​ថែមទាំង​ អាច​ស្រូប​យក​ជាតិ​ទឹក​ពី​ស្បែក​កូន ​អស់​ទៀត​ផង​។​

4#មិន​ញ៉ាំ​ របស់​ដែល​យក ​ពី​ទូរ​ទឹកកក​ភ្លាម
​អ្នក​មិន​ត្រូវ​ឲ្យ​កូន ​ញ៉ាំ​របស់​ដែល​ក្លាសេ ​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​ របស់​កូន​បាន​។​


5#មិន​ត្រូវ​ឲ្យ​កូន ​ញ៉ាំ​ទឹក​ត្រជាក់
​ទោះបីជា​ក្តៅ​យ៉ាងណា ក៏ដោយ​ក៏​អ្នក​មិន​អាច​ឲ្យ​កូន ​ញ៉ាំ​ទឹក​ត្រជាក់​ ដែល​យក​ចេញ ពី​ទូរ​ទឹកកក​ដែរ ព្រោះ​ក្រពះ និង​ពោះវៀន​កូន​មិន​ទាន់​លូតលាស់​ល្អ​ឡើយ ដូចនេះ​បើ​កូន​ញ៉ាំ​ចូលទៅ វា​អាច​នឹង​ធ្វើឲ្យ ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​កូន​បាន​ យ៉ាង​ងាយ​។

6#មិន​អាច​ញ៉ាំ​ភេសជ្ជៈ​ផ្សេងៗ​
​អ្នក​មិន​គួរ​ឲ្យ​កូន​ ញ៉ាំ​ភេសជ្ជៈ​ជំនួស ​ទឹក​ធម្មតា​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន រំលាយ​អាហារ​ មិនបាន​ល្អ ដែល​អាច​ធ្វើឲ្យ​កូន​មាន ​អា​ការៈធាត់បាន ហើយ​វា ក៏​មាន​ជាតិ​ស្ករ​ខ្ពស់ ​ដែល​អាច​ធ្វើឲ្យ ប៉ះពាល់​ដល់​សុខភាព កូន​ដូចគ្នា​៕

Leave a comment