ជាការពិតណាស់មូសខ្លាភាគច្រើនរស់នៅក្បែរៗមនុស្ស ក្នុងផ្ទះ ក្រោមផ្ទះ ឬជុំវិញផ្ទះ ហើយវាធើ្វសកម្មភាពចេញខាំចាប់ពីថ្ងៃរះរហូតដល់ព្រះអាទិត្យលិច។ មូសខ្លាបន្តពូជក្នុងប្រដាប់ប្រដាដែលមានទឹកដក់ដូចជាពាងទឹក ថូផ្កា សម្បកកំប៉ុង សម្បកកង់ សម្បកដូង ដប ធុងចាស់ៗ…ជាពិសេសរដូវនេះជាពេលវេលានៃការកកើតមូសខ្លាហើយ សូមរស់នៅប្រកបដោយអនាម័យដើម្បីសុវតិ្ថភាពសុខភាពលោកអ្នក និងក្រុមគ្រួសារ។
នៅរដូវភ្លៀងទឹកអាចជន់ជោរ ឬមានដក់នៅក្នុងវត្ថុទាំងឡាយណាដែលអាចដក់ទឹកបានដូចវត្ថុដែលបានរៀបរាប់ខាងលើជាបុព្វហេតុផ្តល់ឱកាសដ៏ល្អសម្រាប់មូសខ្លាបន្តពូជ ។ ហេតុដូច្នេះហើយ បានជាកម្រិតនៃការប្រឈមនឹងការកើតជំងឺគ្រុនឈាម ផ្ទុះឡើងខ្ពស់នៅរដូវភ្លៀងស្ទើរតែជារៀងរាល់ឆ្នាំ។ ជំងឺគ្រុនឈាមច្រើនកើតឡើងលើកុមារ តែក៏អាចកើតមាននៅលើមនុស្សជំទង់និងមនុស្សចាស់ផងដែរ ជំងឺនេះអាចឆក់យកអាយុជីវិតលោកអ្នកបានគ្រប់ពេលបើសិនជាធ្វេសប្រហែស។ ខាងក្រោមនេះគឺជារោគសញ្ញានៃជំងឹគ្រុនឈាមដែលលោកអ្នកគួរតែយកចិត្តទុកឲ្យបានខ្លាំងបំផុត ៖
-គ្រុនក្តៅខ្លាំង ចាប់ផ្តើមឡើងភ្លាមពីកម្តៅកម្រិត៣៩ទៅ៤០អង្សាសេ។
-បើសិនជាពិនិត្យមើលលើខ្លួនអ្នកជំងឺគេអាចឃើញនៅលើដៃឬដងខ្លូន មានស្នាមអុចៗពណ៌ក្រហម ដូចជាស្នាមមូសខាំ ។
-ជួនកាលកុមារអាចបន្ទោបង់លាមកមកមានឈាម ឬក្អូតមកមានឈាមជាដើម ។
-កុមារអាចត្អូញថា ឈឺក្បាលខ្លាំង
-ឈឺចាប់ខាងក្រោយភ្នែក ឬចុករោយភ្នែក
-ឈឺខ្លួន និងឈឺសន្លាក់ដៃជើង ។
បើសិនលោកអ្នកប្រទះឃើញរោគសញ្ញាដូចបង្ហាញខាងលើនេះគួរគិតដល់ជំងឺគ្រុនឈាម និងប្រញាប់បញ្ជូនគេទៅមន្ទីរពេទ្យជាបន្ទាន់ ។
***យើងខ្ញុំសូមណែនាំផលិតផល Kindee
ដើម្បីការពារកូនលោកអ្នកពីមូសខាំ។ សូមប្រើប្រាស់សី្ទគឃឺ និងម៉ាសុីនអេឡិចត្រនិច Kindee ដោយមិនប៉ះពាល់ដល់សុខភាពទារកឡើយ
