ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកគួរតែបរិភោគក្នុងដំណាក់កាលដំបូងក្នុងការមានផ្ទៃពោះ ទើបធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ តើមានអ្វីខ្លះទៅ?
ពេលអ្នកមានផ្ទៃពោះចាប់ពី២ទៅ៣ខែ ឆ្អឹងរបស់កូនក្នុងផ្ទៃគឺចាប់ផ្តើមលូតលាស់ហើយ។ ដូចនេះ អ្នកម្តាយគួរតែប៉ូវកាលស្យូមឲ្យបានគ្រប់ ដើម្បីជំនួយដល់ឆ្អឹងរបស់កូនក្នុងផ្ទៃ។
អ្នកអាចពិសារទឹកដោះគោច្រើនបន្តិច ព្រោះក្នុងនោះមានផ្ទុកកាលស្យូមខ្ពស់ ដោយធ្វើឲ្យឆ្អឹងអ្នករឹងមាំ ហើយក៏អាចធ្វើឲ្យឆ្អឹងកូនក្នុងផ្ទៃរឹងមាំផងដែរ។ ជាពិសេស ក៏អាចការពារកូនពីការលូតលាស់មិនគ្រប់ជ្រុងជ្រោយផងដែរ៕