ប៉ាម៉ាក់ចំណាំ! ទឹក៤ប្រភេទនេះ មិនអាចឆុងជាមួយទឹកដោះគោអោយកូនបានទេ

ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពកូនកើតមានបញ្ហា ទឹកទាំង៥ប្រភេទនេះ អ្នកមិនគួរយកមកឆុងទឹកដោះគោឲ្យកូនទេ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរប្រើទឹកដែលទុកចោលយូរមកឆុងទឹកដោះគោឲ្យកូនទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន។ ដូចនេះ ទឹកដែលទុកចោលលើសពី១២ ដល់២៤ម៉ោង អ្នកមិនគួរប្រើឡើយ។

2.    អ្នកក៏មិនគួរប្រើទឹកសុទ្ធដើម្បីឆុងទឹកដោះគោឲ្យកូនដែរ ព្រោះនៅក្នុងទឹកសុទ្ធ មានសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពក្រលៀនរបស់កូនអ្នក។

3.    ទឹកដែលអ្នកដាំច្រើនដង ក៏មិនគួរយកមកឆុងម្សៅទឹកដោះគោឲ្យកូនបៅដែរ ព្រោះវាមានផ្ទុកសារធាតុដែលអាចធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់បានគ្រប់ពេល ប្រសិនជាអ្នកមិនប្រយ័ត្ន។

4.    ទឹកដែលឆ្លងកាត់ម៉ាស៊ីនច្រុះទឹកក៏អ្នកមិនគួរប្រើមកឆុងម្សៅទឹកដោះគោឲ្យកូនដែរ ព្រោះម៉ាស៊ីនច្រុះនោះបើអ្នកមិនផ្លាស់ប្តូរទាន់ពេលវេលា វានឹងអាចផ្ទុកមេរោគជាច្រើនក្នុងនោះ។ ដូចនេះ អ្នកគួរតែប្រើទឹកដែលដាំពុះធម្មតាមកឆុងម្សៅទឹកដោះគោឲ្យកូនបៅបាន នោះវានឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូននោះទេ៕

ប៉ាម៉ាក់ធ្លាប់ធ្វើរឿងទាំង8នេះ! ពិបាកក្នុងការអប់រំកូនណាស់

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការអប់រំដែលធ្វើឲ្យកូនអ្នកកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ?

1#ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្តល់ភាពកក់ក្តៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្តៅនេះដោយខ្លួនឯងពីអ្នក។

2#នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថាអ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។

3#នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថាអ្នកផ្តល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។

4#នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្តីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។

5#នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។

6#នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។

7#នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្តល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។

8#នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ។ ដូចនេះ អ្នកគួរតែកែទម្លាប់ចេញ ទើបអាចអប់រំកូនឲ្យក្លាយជាក្មេងដែលល្អម្នាក់៕

នេះជាអាហារបំប៉ន! សម្រាប់អ្នកម៉ាក់ពពោះដំណាក់ដំបូង

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកគួរតែបរិភោគក្នុងដំណាក់កាលដំបូងក្នុងការមានផ្ទៃពោះ ទើបធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ តើមានអ្វីខ្លះទៅ?

ពេលអ្នកមានផ្ទៃពោះចាប់ពី២ទៅ៣ខែ ឆ្អឹងរបស់កូនក្នុងផ្ទៃគឺចាប់ផ្តើមលូតលាស់ហើយ។ ដូចនេះ អ្នកម្តាយគួរតែប៉ូវកាលស្យូមឲ្យបានគ្រប់ ដើម្បីជំនួយដល់ឆ្អឹងរបស់កូនក្នុងផ្ទៃ។

អ្នកអាចពិសារទឹកដោះគោច្រើនបន្តិច ព្រោះក្នុងនោះមានផ្ទុកកាលស្យូមខ្ពស់ ដោយធ្វើឲ្យឆ្អឹងអ្នករឹងមាំ ហើយក៏អាចធ្វើឲ្យឆ្អឹងកូនក្នុងផ្ទៃរឹងមាំផងដែរ។ ជាពិសេស ក៏អាចការពារកូនពីការលូតលាស់មិនគ្រប់ជ្រុងជ្រោយផងដែរ៕ 

ពពោះ៣ខែដំបូង! គេងមិនលក់ អ្នកម៉ាក់សាកល្បងវិធីទាំង៣នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការគេងលក់ស្រួលក្នុងពេលមានផ្ទៃពោះ៣ខែដំបូង។ តើមានអ្វីខ្លះទៅ? 

1#ដំបូង អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងអារម្មណ៍សប្បាយ ទើបធ្វើឲ្យអ្នកអាចគេងលក់បាន។ ដូចនេះ អ្នកមិនគួរបារម្ភទៅលើរឿងអ្វីខ្លាំងពេកទេ ព្រោះធ្វើឲ្យអ្នកមិនអាចគេងលក់ឡើយ។

2#ក្នុងពេល៣ខែនេះ អ្នកគួរតែរករបបអាហារដែលងាយរំលាយអាហារមកញ៉ាំ ព្រោះបើអាហារដែលពិបាករំលាយ នឹងផ្តល់សម្ពាធខ្លាំងដល់ក្រពះ ដោយធ្វើឲ្យអ្នកមិនអាចគេងលក់បានឡើយពេលដែលពិបាករំលាយអាហារ។

3#ចុងក្រោយ អ្នកគួរតែកែប្រែទម្លាប់រស់នៅមិនល្អរបស់អ្នកចេញ ទើបអាចធ្វើឲ្យអ្នកងាយស្រួលគេងលក់ស្រួល ដោយធ្វើឲ្យសុខភាពអ្នក និងកូនអាចល្អខ្លាំងតែម្តង។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីអាចគេងលក់បានស្រួល៕

ជិតដល់ថ្ងៃសម្រាលបុត្រ! អ្នកម៉ាក់នឹងមានអារម្មណ៏ទាំង៣នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអារម្មណ៍ដែលអ្នកម្តាយអាចទទួលបានថាខ្លួនជិតដល់ថ្ងៃកើតហើយ។ តើមានអ្វីខ្លះទៅ?

1#នៅពេលដែលជិតដល់ថ្ងៃកើត អ្នកម្តាយនឹងមានអារម្មណ៍ថាឃ្លានជានិច្ច ដោយញ៉ាំប៉ុណ្ណាក៏មិនគ្រប់ដែរ តែងតែមានអារម្មណ៍ថាក្រពះទទេរជានិច្ច។ ការដែលមានអារម្មណ៍បែបនេះ មានន័យថារាងកាយត្រូវការអាហារច្រើនដើម្បីទ្រទ្រង់ ព្រោះពេលគ្រប់ខែ អ្នកត្រូវការថាមពលខ្លាំងដើម្បីបង្កើតកូនចេញមក។

2#នៅពេលដែលអ្នកជិតគ្រប់ខែ អ្នកនឹងតែងតែចូលបន្ទប់ទឹកជានិច្ច ព្រោះអ្នកតែងមានអារម្មណ៍ថាចង់បត់ជើងតូច។ ការដែលមានអារម្មណ៍បែបនេះ គឺកូនចាប់ផ្តើមធ្លាក់ចុះមកក្រោមហើយ ដោយធ្វើឲ្យអ្នកតែងមានអារម្មណ៍ថាចង់នោម។

3#នៅពេលដែលអ្នកជិតដល់ខែសម្រាល កូនក្នុងពោះនឹងនៅមិនស្ងប់ឡើយ ដោយធ្វើឲ្យអ្នកតែងមានអារម្មណ៍ឈឺពោះ។ នៅពេលដែលអ្នកជិតដល់ថ្ងៃ ស្បូនអ្នកនឹងចាប់ផ្តើមបើក ដោយក្នុងមួយម៉ោងអាចបើកម្តង។ ប៉ុន្តែពេលដែលកាន់តែជិតដល់ថ្ងៃមែនទែន ស្បូនអ្នកនឹងបើករៀងរាល់១០នាទីម្តង ហើយអ្នកនឹងមានអារម្មណ៍ថាចង់បត់ជើងធំ។ នៅពេលដែលកើតមានអាការៈនេះ ហើយអ្នកមិនទៅពេទ្យ ថែមទាំងចេញឈាមក្រហម មានន័យថាអ្នកម្តាយ និងកូនក្នុងផ្ទៃកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ហើយ៕

មូលហេតុទាំង6នេះ! អ្នកម៉ាក់ងាយនឹងសម្រាលកូនបញ្ជ្រាសណាស់

ជាធម្មតា ទារកត្រូវរក្សាជំហររាងកាយក្នុងស្បូន ដោយចេញក្បាលមកមុនក្នុងពេលសម្រាល។ ប៉ុន្តែក្នុងករណដែលទារកកើតបញ្ជ្រាស មានន័យថា គេអាចចេញជើង ឬកំប៉េះគូថមកមុខ។ ប៉ុន្តែការដែលមានជំហរកូនកើតបញ្ជ្រាសបែបនេះគឺមានការប្រឈមមុខខ្ពស់ណាស់ចំពោះសុខភាពកូន ហើយពេលខ្លះអាចនឹងស្លាប់បាន ដោយសារតែជាប់ក្បាលមិនអាចចេញរួច។ យ៉ាងណាមិញ ការដែលកូនមានទម្រងបញ្ជ្រាសពេលកើតបែបនេះទំនងជាងាយនឹងកើតឡើងនៅពេលដែល៖

  • ម្តាយដែលធ្លាប់មានផ្ទៃពោះពីមុនមក
  • ម្តាយកំពុងតែពរពោះកូនភ្លោះពីរឬច្រើន
  • ម្តាយមានទឹកភ្លោះច្រើនពេក ឬតិចពេក
  • ម្តាយមានទម្រងលក្ខណៈស្បូនមិនធម្មតា ឬមានការលូតលាស់មិនធម្មតាដូចជាដុំសាច់ក្នុងស្បូនជាដើម
  • សុកបាំងមាត់ស្បូន
  • ទារកកើតមិនគ្រប់ខែ៕

តិចនិកទាំង៣នេះ! ពេលកូនកើតមកងាយស្រួល ក្នុងការចិញ្ចឹម

ខាងក្រោមនេះ  យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យកើតបានកូនដែលងាយស្រួលចិញ្ចឹម មិនរករឿងច្រើន។ តើមានអ្វីខ្លះទៅ? 

1#នៅពេលដែលអ្នកមានផ្ទៃពោះបានពី២០អាទិត្យ ដល់២៥អាទិត្យ ទារកក្នុងផ្ទៃនឹងចាប់ផ្តើមមានចលនា ដោយកម្រើកឲ្យអ្នកដឹង។ ដូចនេះ នៅពេលនេះ អ្នកគួរតែគេងចុះ ហើយឲ្យលោកប៉ាស្ទាបពោះពីលើចុះក្រោម ពីឆ្វេងទៅស្តាំ ហើយទះពោះអ្នកម្តាយថ្នមៗ ដើម្បីឲ្យកូនក្នុងផ្ទៃបានដឹង ទើបចាប់ផ្តើមនិយាយជាមួយកូន។ ការអប់រំកូនបែបនេះតាំងពីក្នុងពោះ នឹងធ្វើឲ្យកូនកើតមកមិនពូកែរករឿងយំឡើយ។

2#នៅពេលដែលអ្នកមានផ្ទៃពោះចាប់ពី៦ខែឡើងទៅ អ្នកអាចចាប់ផ្តើមស្តាប់តន្ត្រី ព្រោះការស្តាប់នេះ អាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អ ដោយអាចធ្វើឲ្យកូនឆ្លាតពេលដែលគេកើតចេញមក។

3#មិនត្រឹមតែស្តាប់តន្ត្រី លោកប៉ាគួរតែចាប់ផ្តើមអានសៀវភៅរឿងនិទានឲ្យកូនក្នុងផ្ទៃស្តាប់ ឬនិយាយលេងជាមួយកូនក៏បានដែរ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែអាចជួយធ្វើឲ្យកូនអ្នកក្លាយជាក្មេងល្អបាន ដោយមិនពិបាកចិញ្ចឹមទេក្រោយពេលដែលកើតចេញមក។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីទទួលបានកូនដែលឆ្លាត និងស្តាប់សម្តី៕ 

កូន​ផ្តាសាយក្នុងខែនេះ! ប៉ាម៉ាក់អោយគេញាំរបស់ទាំង៣នេះ

ជំងឺផ្តាសាយ អាចជាជំងឺដែលកើតលើក្មេងជាញឹកញាប់ក៏ថាបាន ទោះបីមិនមែនជាជំងឺធ្ងន់ធ្ងរ ប៉ុន្តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលបន្តិចនៅពេលផ្តាសាយ ក្មេងតែងញ៉ាំអាហារបានតិច ធ្វើឱ្យល្ហិតល្ហៃ។ ការព្យាបាលជំងឺផ្តាសាយដែលល្អបំផុត គឺឱ្យកូនសម្រាកឱ្យច្រើន ញ៉ាំអាហារដែលមានប្រយោជន៍ចំពោះរាងកាយឱ្យគ្រប់គ្រាន់។ អាហារសម្រាប់កូនកើតផ្តាសាយ គឺ…

ផឹកទឹកឱ្យច្រើន ៖ គួរជាទឹកក្តៅឧណ្ហៗ អាចជួយបន្ធូរអាការស្ទះប្រព័ន្ធដង្ហើម ជួយឱ្យត្រជាក់ក ហើយការស្រូបចំហាយចូលតាមច្រមុះ ទៅជួយធ្វើឱ្យអាការតឹងច្រមុះថយចុះ អាចជាទឹកក្រូចឆ្មារ ទឹកផ្លែឈើក្តៅឧណ្ហៗក៏បាន។ ពុំគួរផឹកទឹកត្រជាក់ទេ ព្រោះធាតុត្រជាក់នឹងធ្វើឱ្យប្រព័ន្ធការពាររបស់រាងកាយថយចុះ។

ស៊ុបមាន់ ៖ អាហារដែលបន្ធូរជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមបានមួយទៀត គឺស៊ុបមាន់ មិនមែនស៊ុបមាន់ចម្រាញ់តម្លៃថ្លៃ ដែលដាក់លក់នៅតាមទីផ្សារឡើយ តែជាស៊ុបមាន់ធម្មតា ដែលអាចចម្អិនដោយខ្លួនឯងបាន។

ក្នុងស៊ុបមាន់ មានអាស៊ីដអាមីណូមួយប្រភេទ ដែលមានតួនាទីស្រដៀងថ្នាំ ជួយក្នុងការព្យាបាលអាការឆ្លងមេរោគក្នុងប្រព័ន្ធផ្លូវដង្ហើម អាចបន្ថយអាការក្អក និងឈឺ ដើមទ្រូងពីជំងឺផ្តាសាយបាន។  ចំពោះក្មេងធំបន្តិច អាចថែមខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំល្អិត និងម្រេចចូលក្នុងស៊ុប ព្រោះមានគុណសម្បត្តិក្នុងការបន្ថយអាការផ្តាសាយបាន។

ចំពោះក្មេងធំបន្តិច អាចថែមខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំល្អិត និងម្រេចចូលក្នុងស៊ុប ព្រោះមានគុណសម្បត្តិក្នុងការបន្ថយអាការផ្តាសាយបាន។

ទឹកសណ្តែកសៀង ទឹកផ្លែឈើ ៖ ក្មេងដែលកើតផ្តាសាយតែងធុញទ្រាន់អាហារ។ ដូច្នេះ ក្រៅពីស៊ុប គួរឱ្យកូនផឹកទឹកសណ្តែក ទឹកសម្ល ទឹកផ្លែឈើឱ្យច្រើន ដើម្បីកុំឱ្យសម្បោរខាប់ស្អិត  និងជួយឱ្យក្មេងស្រស់ស្រាយបាន”

វត្ថុទិព្វការពារកូនលោកអ្នក! ពីមូសខាំ ក្នុងរដូវភ្លៀងធ្លាក់នេះ


ជា​ការ​ពិត​ណាស់​មូស​ខ្លា​ភាគច្រើន​រស់នៅ​ក្បែរ​ៗ​មនុស្ស ក្នុងផ្ទះ ក្រោមផ្ទះ ឬ​ជុំវិញ​ផ្ទះ ហើយ​វា​ធើ្វ​សកម្មភាព​ចេញ​ខាំ​ចាប់ពី​ថ្ងៃ​រះ​រហូត​ដល់​ព្រះអាទិត្យ​លិច​។ មូស​ខ្លា​បន្ត​ពូជ​ក្នុង​ប្រដាប់ប្រដា​ដែល​មានទឹក​ដក់​ដូច​ជា​ពាងទឹក ថូផ្កា សម្បក​កំប៉ុង សម្បក​កង់ សម្បក​ដូង ដប ធុង​ចាស់​ៗ…​ជា​ពិសេស​រដូវ​នេះ​ជា​ពេលវេលា​នៃ​ការ​កកើត​មូស​ខ្លា​ហើយ សូម​រស់នៅ​ប្រកបដោយ​អនាម័យ​ដើម្បី​សុ​វ​តិ្ថ​ភាព​សុខភាព​លោក​អ្នក និង​ក្រុម​គ្រួសារ​។

នៅ​រដូវភ្លៀង​ទឹក​អាច​ជន់​ជោរ ឬ​មាន​ដក់​នៅ​ក្នុង​វត្ថុ​ទាំងឡាយ​ណា​ដែល​អាច​ដក់​ទឹកបាន​ដូច​វត្ថុ​ដែល​បាន​រៀបរាប់​ខាងលើ​ជា​បុព្វហេតុ​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​មូស​ខ្លា​បន្ត​ពូជ ។ ហេតុ​ដូច្នេះ​ហើយ បានជា​កម្រិត​នៃ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺគ្រុនឈាម ផ្ទុះ​ឡើង​ខ្ពស់​នៅ​រដូវភ្លៀង​ស្ទើរតែ​ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺគ្រុនឈាម​ច្រើន​កើតឡើង​លើ​កុមារ តែ​ក៏​អាច​កើត​មាននៅ​លើ​មនុស្ស​ជំទង់​និង​មនុស្ស​ចាស់​ផង​ដែរ ជំងឺ​នេះ​អាច​ឆក់​យកអាយុ​ជីវិត​លោក​អ្នក​បាន​គ្រប់ពេល​បើសិនជា​ធ្វេសប្រហែស​។ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​នៃ​ជំ​ងឹ​គ្រុនឈាម​ដែល​លោក​អ្នក​គួរតែ​យកចិត្ត​ទុក​ឲ្យ​បាន​ខ្លាំង​បំផុត ៖

-​គ្រុនក្តៅ​ខ្លាំង ចាប់ផ្តើម​ឡើង​ភ្លាម​ពី​កម្តៅ​កម្រិត​៣៩​ទៅ​៤០​អង្សា​សេ​។
-​បើសិនជា​ពិនិត្យ​មើល​លើ​ខ្លួន​អ្នកជំងឺ​គេ​អាច​ឃើញ​នៅ​លើ​ដៃ​ឬ​ដង​ខ្លូ​ន មាន​ស្នាម​អុច​ៗ​ពណ៌​ក្រហម ដូច​ជា​ស្នាម​មូស​ខាំ ។
-​ជួនកាល​កុមារ​អាច​បន្ទោបង់​លាមក​មក​មាន​ឈាម ឬ​ក្អូ​តម​ក​មាន​ឈាម​ជាដើម ។
-​កុមារ​អាច​ត្អូញ​ថា ឈឺក្បាល​ខ្លាំង
-​ឈឺចាប់​ខាងក្រោយ​ភ្នែក ឬ​ចុក​រោយ​ភ្នែក
-​ឈឺខ្លួន និង​ឈឺសន្លាក់​ដៃជើង ។

បើសិន​លោក​អ្នក​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​បង្ហាញ​ខាងលើ​នេះ​គួរ​គិតដល់​ជំងឺគ្រុនឈាម និង​ប្រញាប់​បញ្ជូន​គេ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ 

***យើងខ្ញុំសូមណែនាំផលិតផល Kindee
ដើម្បីការពារកូនលោកអ្នកពីមូសខាំ។ សូមប្រើប្រាស់សី្ទគឃឺ និងម៉ាសុីនអេឡិចត្រនិច Kindee ដោយមិនប៉ះពាល់ដល់សុខភាពទារកឡើយ

No photo description available.


អ្នកម៉ាក់កំពុងពពោះ! គួររត់អោយបានច្រើន ទើបទារកមានសុខភាពល្អ

ការធ្វើ​លំ​ហាត់ប្រាណ គឺជា​វិធីសាស្ត្រ​ថែរក្សា​សុខភាព​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី ឬ​ស្ត្រី​កំពុងតែ​មានគភ៌​នោះទេ។ តើ​កា​រត់​ខណៈពេល​មានគភ៌ ផ្តល់​ប្រយោជន៍​អ្វី​ខ្លះទៅ?

ប្រសិនបើ​អ្នក​ធ្លាប់​រត់​ពី​មុខមក ហើយ​ចង់​បន្ត​ក្នុងអំឡុងពេល​មានគភ៌ វា​មាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា ល្អ​សម្រាប់​បេះដូង សរសៃឈាម​សួត ទារក​ទទួល​ឈាម​បាន​គ្រប់គ្រាន់ និង​ជួយ​ជំរុញ​ដល់​ការលូតលាស់​ទារក។

ការធ្វើ​លំ​ហាត់ប្រាណ​មួយ​នេះ មិន​ត្រឹមតែ​អ្នក​ម្តាយ​ប៉ុណ្ណោះ​ទេ ដែលមាន​រាងកាយ​មាំមួន សូម្បីតែ​ទារក​កើតមក​ក៏មាន​សុខភាព​ល្អ និង​មាន​ភាពឈ្លាសវៃ​ផងដែរ។

ការរត់យឺតៗមិនត្រូវ​បាន​គេ​បង្ហាញថា អា​ចប​ណ្តោ​ល​អោយ​ប្រឈម​នឹង​ការ​រលូត​កូន ឬ​សម្រាល​មុនពេល​កំណត់​នោះឡើយ។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​ដែល​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុននឹង​ចាប់​ផ្តើមធ្វើ​លំ​ហាត់ប្រាណ​ណាមួយ៕