ទៅមើលទារកក្នុងមន្ទីពេទ្យ! អ្នកមិនគួរធ្វើរឿងទាំងអស់នេះទេ

នៅពេលដែលអ្នកទៅសួរសុខទុក្ខអ្នកដែលទើបនឹងសម្រាលកូនរួច អ្នកគួរតែប្រយ័ត្ននូវរឿងមួយចំនួន។ នៅពេលដែលអ្នកមិនប្រយ័ត្ន វាអាចប៉ះពាល់ដល់ទារកតូចបាន។ តើមានអ្វីខ្លះទៅដែលអ្នកគួរតែប្រយ័ត្ន? 

ប្រសិនជាអ្នកឈឺដូចជា មានអាការៈផ្តាសាយ អ្នកមិនគួរទៅសួរសុខទុក្ខទេ  ព្រោះប្រព័ន្ធការពារទារកគឺនៅខ្សោយ ងាយឆ្លងជំងឺពីអ្នកណាស់។ ម្យ៉ាងទៀតអ្នកមិនអាចប៉ះមុខទារក ហើយក៏មិនអាចថើបបានដែរ ជាពិសេសគឺនៅពេលដែលអ្នកផាត់មុខតែម្តង។

ជាងនេះទៅទៀតនៅមុនពេលដែលពរទារក អ្នកគួរតែលាងដៃឲ្យស្អាតជាមុនសិន ទើបពរបាន ចៀសវាងមេរោគផ្សេងៗ។ ចុងក្រោយអ្នកមិនអាចប្រើទឹកអប់ ឬជក់បារីឡើយ ព្រោះវាអាចប៉ះពាល់ដល់ទារកយ៉ាងខ្លាំង៕ 

អាអូនឈឺមិនចង់ញាំអីសោះ? សាកតិចនិកទាំង៣នេះ!

មានកូនក្មេងជាច្រើនតែងតែមិនព្រមបរិភោគអ្វីសោះនៅពេលដែលគេឈឺម្តងៗ ហើយគេតែងតែរករឿងទៀតផង។ដូចនេះតើគួរតែធ្វើដូចម្តេចទើបកូនព្រមបរិភោគនោះ?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៣យ៉ាងក្នុងការធ្វើឱ្យកូនព្រមបរិភោគ ៖

1#អ្នកត្រូវតែប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍មួយគឺត្រូវតែឱ្យកូនមានទម្លាប់បរិភោគអាហារ ទោះបីជាឈឺក៏ដោយ មិនត្រូវបណ្តោយតាមគេឡើយ អ្នកត្រូវតែលួងរហូតដល់កូនព្រមបរិភោគ ព្រោះបើកូនមិនព្រមបរិភោគ វាអាចធ្វើឱ្យគេឈឺកាន់តែធ្ងន់។

2#អ្នកក៏អាចប្រើវិធីមួយទៀតគឺ អ្នកអាចឱ្យគេបរិភោគច្រើនដងក្នុងមួយថ្ងៃ ដោយមិនត្រូវបង្ខំឱ្យគេបរិភោគអស់ក្នុងពេលតែមួយឡើយ។

3#អ្នកអាចជ្រើសរើសចំណីណាដែលមានរស់ជាតិផ្អែមៗឱ្យកូនបរិភោគដូចជា ៖ ល្ពៅ ផ្លែប៉ោម ឬដំឡូងបារាំងជាដើម នោះកូននឹងចូលចិត្តបរិភោគ វាថែមទាំងល្អចំពោះសុខភាពកូនទៀតផង ព្រោះអាហារទាំងនេះមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជំនួយដល់សុខភាពកូន៕ 

ក្នុង​រដូវក្តៅ​នេះ​! អ្នកម៉ាក់មិនគួរធ្វើរឿងទាំង៦នេះ ដាក់កូនឡើយ

អាកាសធាតុ ​គឺ​ចាប់ផ្តើម​ក្តៅ​ទៅៗ​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូចនេះ​អ្នក​ដែល​មាន​កូន​តូច​ ក្នុង​ផ្ទះ​គួរតែ​ប្រយ័ត្ន ​ពី​ការ​មើលថែទាំ​កូន ទើប​វា​មិន​ងាយ​ប៉ះពាល់​ដល់ ​សុខភាព​កូន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ទៅ​?


1#អ្នក​មិន​ត្រូវ​ដាក់ ​កង្ហារ​នៅ​ចំពោះមុខ

កូន​​នៅពេល​ដែល​ អ្នក​ដាក់​កង្ហារ​ឲ្យ​កូន អ្នក​មិន​ត្រូវ​ដាក់​ ទល់មុខ​កូន​ឡើយ ហើយក៏​មិន​ត្រូវ​បើក​យូរ​ដែរ ព្រោះ​
វា​អាច​ប៉ះពាល់​ ដល់​សុខភាព​កូន​បាន​។

2#មិន​ត្រូវ​ឲ្យ​កូន ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរ
​នៅពេល​ដែល ​មេឃ​ក្តៅ​បែបនេះ អ្នក​ប្រាកដជា​ តែងតែ​ឲ្យ​កូន ​គេង​ក្នុង​បន្ទប់ ​ដែល​មាន​ម៉ាស៊ីនត្រជាក់​ហើយ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ ថា​នៅពេលដែល​កូន​នៅ​ក្នុង​នោះ​យូរ វា​អាច​ធ្វើឲ្យ​កូន ​មាន​អាការៈ​វិលមុខ ក្តៅខ្លួន រាងកាយ​ទន់ខ្សោយ ដែល​អាច​ធ្វើឲ្យ​ អ្នក​ច្រឡំ​ថា​កូន ​ផ្តាសាយ ដូចនេះ​នៅ​ពេល​ព្រឹក និង​ល្ងាច អ្នក​គួរតែ​នាំ​កូន​ ចេញ​ពី​ក្រៅ​បន្ទប់ ហើយ​ទៅ​សួនច្បារ ដើម្បី​អាច​ឲ្យ​កូន ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ម្យ៉ាងទៀត​នៅ ​បន្ទប់​ម៉ាស៊ីនត្រជាក់ អ្នក​មិន​អាច​បើក ​សីតុណ្ហភាព​ទាប​ពេក​ទេ ហើយ​ត្រូវ​តែ​ឲ្យ​កូន ​ញ៉ាំ​ទឹកឲ្យបាន​ច្រើន ទើប​កូន​មិន​អាច​​​ ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​។​

3#មិន​ត្រូវ​ងូតទឹ​កក្តៅ
​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ ងូតទឹក​ក្តៅ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ ​ស្បែក​គេ​ស្ងួត ហើយ​មាន​អាការៈ ​របកស្បែក ម្យ៉ាងទៀត​ថែមទាំង​ អាច​ស្រូប​យក​ជាតិ​ទឹក​ពី​ស្បែក​កូន ​អស់​ទៀត​ផង​។​

4#មិន​ញ៉ាំ​ របស់​ដែល​យក ​ពី​ទូរ​ទឹកកក​ភ្លាម
​អ្នក​មិន​ត្រូវ​ឲ្យ​កូន ​ញ៉ាំ​របស់​ដែល​ក្លាសេ ​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​ របស់​កូន​បាន​។​


5#មិន​ត្រូវ​ឲ្យ​កូន ​ញ៉ាំ​ទឹក​ត្រជាក់
​ទោះបីជា​ក្តៅ​យ៉ាងណា ក៏ដោយ​ក៏​អ្នក​មិន​អាច​ឲ្យ​កូន ​ញ៉ាំ​ទឹក​ត្រជាក់​ ដែល​យក​ចេញ ពី​ទូរ​ទឹកកក​ដែរ ព្រោះ​ក្រពះ និង​ពោះវៀន​កូន​មិន​ទាន់​លូតលាស់​ល្អ​ឡើយ ដូចនេះ​បើ​កូន​ញ៉ាំ​ចូលទៅ វា​អាច​នឹង​ធ្វើឲ្យ ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​កូន​បាន​ យ៉ាង​ងាយ​។

6#មិន​អាច​ញ៉ាំ​ភេសជ្ជៈ​ផ្សេងៗ​
​អ្នក​មិន​គួរ​ឲ្យ​កូន​ ញ៉ាំ​ភេសជ្ជៈ​ជំនួស ​ទឹក​ធម្មតា​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន រំលាយ​អាហារ​ មិនបាន​ល្អ ដែល​អាច​ធ្វើឲ្យ​កូន​មាន ​អា​ការៈធាត់បាន ហើយ​វា ក៏​មាន​ជាតិ​ស្ករ​ខ្ពស់ ​ដែល​អាច​ធ្វើឲ្យ ប៉ះពាល់​ដល់​សុខភាព កូន​ដូចគ្នា​៕

បេប៊ីកើតមកដឹងតាស្អាតម៉ង! បើសិនម៉ាក់ៗញាំអាហារទាំង៣នេះ បានគ្រប់គ្រាន់

​តើ​អ្នក​ចង់ឱ្យ​កូន​អ្នក កើតមក​ស្អាត និង​គួរឱ្យ​ស្រឡាញ់​ទេ? បើ​ចង់ អ្នក​អាច​បរិភោគ​អាហារ​ទាំងឡាយ ខាងក្រោម​នេះ​បាន។

1.    បើ​ចង់ឱ្យ​កូន​មាន​ស្បែក​រលោង និង​មាន​ភ្នែក​ល្អ អ្នក​អាច​បរិភោគ​អាហារ ដែលមាន​វីតាមីន A ឱ្យបាន​ច្រើន​ដូចជា ថ្លើម​សត្វ ពង​លឿង ដែលមាន​ក្នុង​ពងមាន់ ទឹកដោះគោ ការ៉ុត ផ្លែ​ប៉ោម ប៉េងប៉ោះ ឬ​បន្លែ​ពណ៌​បៃតង​ជាដើម។

2.    ប្រសិនបើ​អ្នក​ចង់ឱ្យ​សក់​កូន​ស្អាត ភ្លឺរលោង និង​មិន​ងាយ​ជ្រុះ អ្នក​អាច​បរិភោគ​អាហារ​ដែលមាន​វីតាមីន B ដូចជា ត្រី ថ្លើម​សត្វ ទឹកដោះគោ នំ​បុ័ង សណ្តែក ពងមាន់ ល្ងខ្មៅ ពោត ឬ​បន្លែ​ពណ៌​បៃតង។

3.    បើ​ចង់ឱ្យ​កូនអ្នកមាន​កម្ពស់​ខ្ពស់ អ្នក​អាច​ពិសារ​អាហារ ដែលមាន​វីតាមីន​D ដូចជា​សំបក​បង្គា ពង​លឿង​ដែលមាន​ក្នុង​ពងមាន់ ថ្លើម​សត្វ ព្រមទាំង​បន្លែ​ជាដើម៕

តិចនិកទាំង9សម្រាប់អ្នកម៉ាក់! រក្សារាងអំឡុងពេលពពោះ

ការថែរក្សារាងមិនឲ្យឡើងទម្ងន់ខ្លាំង និងមានសុខភាពល្អក្នុងអំឡុងតាំងគភ៌ គឺជាក្តីព្រួបារម្ភចំពោះស្ត្រីជាច្រើន។ ក៏ប៉ុន្តែប្រសិនបើពួកគេព្យាយាមធ្វើលំហាត់ប្រាណអំឡុងពេលនេះបានទៀងទាត់ មិនត្រឹមតែអ្នកម្តាយទេដែលទទួលបានប្រយោជន៍ សូម្បីតែទារកក៏ដូចគ្នាដែរ។ ការធ្វើលំហាត់ប្រាណអាចជួយរក្សារាងកាយអោយមាំមួន រក្សាបេះដូង ឆ្អឹង និងផ្លូវចិត្តអោយមានសុខភាពល្អ។

ការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ អាចជួយរក្សារាងកាយអ្នកអោយស្ថិតនៅក្នុងកម្រិតនៃការឡើងទម្ងន់ដែលមានសុខភាពល្អ ជួយអោយអ្នកគេងលក់ស្រួល មានថាមពលកាន់តែច្រើន ជួយអោយអ្នកគេចផុតពីជំងឺផ្សេងៗ។ ទោះជាយ៉ាងណា អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន មុនពេលធ្វើលំហាត់ប្រាណណាមួយ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏ពិសេសនៃការធ្វើលំហាត់ប្រាណអំឡុងពេលតាំងគភ៌៖

១.កាត់បន្ថយការឈឺចាប់ និងការពារការឈឺចាប់ពេលតាំងគភ៌ រួមទាំងការទល់លាមក សរសៃឈាមវ៉ែន ឆ្អឹងខ្នង និងភាពអស់កំម្លាំង។

២.ជួយជំរុញអោយស្ត្រីមានថាមពលខ្លាំងក្នុងពេលសម្រាល និងឆាប់មានសុខភាពល្អឡើងវិញ។

៣.កាត់បន្ថយជំងឺព្រាយក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌។

​៤.ជួយសម្របសម្រួលទម្ងន់មិនអោយឡើងហួសកម្រិត និងមានសុខភាពល្អឡើងវិញបន្ទាប់ពីសម្រាល។

៥.ធ្វើអោយប្រសើរឡើងក្នុងការគេង អំឡុងពេលមានគភ៌។

៦.កាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍។

លទ្ធផលនៃការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ត្រីដែលមានសកម្មភាពរាងកាយច្រើនអំឡុងពេលតាំងគភ៌ អាចកាត់បន្ថយឱកាសនៃការសម្រាលកូនមិនគ្រប់ខែ៕

អាការះមិន​ស្រួលទាំង9! ពេល​មាន​ផ្ទៃពោះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ

ការ​មាន​ផ្ទៃពោះ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ ព្រោះ​ពួកគេ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំពូក​ដែលប្រុសៗមិនអាច​យល់​ពី​អារម្មណ៍​មួយ​នេះឡើយ។ ប៉ុន្តែ​ទន្ទឹម​នឹងមាន​មោទនៈភាព​មួយ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រុងប្រយ័ត្ន​សញ្ញា​ព្រមាន​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​បញ្ជាក់ថា​កូន​នៅក្នុង​ផ្ទៃ​កំពុង​តែមាន​បញ្ហា ឬ​សុខភាព​របស់​អ្នក​កំពុងតែ​ដុនដាប​ដែល​ត្រូវការ​ជំនួយ​ជាបន្ទាន់។

1# ហូរឈាម​ច្រើន​តាម​ទ្វារមាស

2# សីតុណ្ហភាព​រាងកាយ​លើសពី ៣៧.៧អង្សា​សេ

3# មានការ​ឈឺចាប់ ឬ​រលាក នៅពេល​នោម

4# ហើម​ជុំវិញ​ភ្នែក នៅពេល​ក្រោក​ពី​គេង

5# កើតមាន​អាការ​ហើម​មុខ ដៃ ជើង និង​កជើងភ្លាមៗ

6# មាន​បញ្ហា​ភ្នែក​ដូចជា មើល​អ្វីព្រិលៗ ចេញ​សរសៃក្រហមៗដូច​ផ្លេកបន្ទោ​ល មាន​ស្នាម​អុជ​ខ្មៅ​ក្នុង​ភ្នែក

7#ក្អួត ឬ​រាគ​រយៈពេល ២៤ម៉ោង ឬ​ច្រើនជាង​នេះ

8#ចលនា​របស់​កូន​ក្នុង​ផ្ទៃ​ប្រែជា​ផ្លាស់ប្តូ​ចុះខ្សោយភ្លាមៗ

9#ឈឺចាប់​នៅក្នុង​ពោះ​យ៉ាង​ទាន់ហន់

ប្រសិនបើ​អ្នក​កំពុង​តែមាន​រោគសញ្ញា​ណាមួយ​ដូចដែល​បង្ហាញ​ខាងលើនេះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ដូចជា រលូត ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ​ជាដើម…៕

ទម្លាប់មិនល្អទាំង៥! មុនមានផ្ទៃពោះស្រ្តីគួរជៀសវាងអោយបាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងពេលដែលអ្នកត្រៀមចង់មានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

1# អ្នកមិនគួរជក់បារីក្រោយពេលដែលក្រោកពីគេងឡើយ ព្រោះរាងកាយអ្នកមិនទាន់ដំណើរការបានល្អ។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមានអាការៈវិលមុខ និងអស់កម្លាំងជាដើម។

2# អ្នកមិនគួរញ៉ាំទឹកដោះគោក្នុងពេលដែលអ្នកមិនទាន់ញ៉ាំអាហារពេលព្រឹកឡើយ ព្រោះអាចធ្វើឲ្យរាងកាយអ្នកមិនអាចទទួលបានប្រូតេអ៊ីនអស់ ថែមទាំងអាចធ្វើឲ្យទឹកដោះគោនេះទៅកកជាប់ក្នុងពោះវៀនធំ ដោយអាចបង្កជាសារធាតុពុលបាន។

3# អ្នកមិនគួរយកកាសែត សៀវភៅ ឬទូរស័ព្ទចូលក្នុងបន្ទប់ដើម្បីអង្គុយបត់ជើងធំឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង ដោយសារតែអ្នកមិនអាចផ្តោតអារម្មណ៍ទៅលើរឿងដែលអ្នកគួរតែធ្វើ។

4# អ្នកមិនគួរងូតទឹកក្តៅយូរឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមអ្នក ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់បេះដូងអ្នកទៀតផង។ ដូចនេះ អ្នកមិនគួរនៅក្នុងបន្ទប់ទឹកយូរនោះឡើយ។

5# អ្នកមិនគួរបិទបង្អួតជិតពេកទេក្នុងពេលដែលអ្នកគេង ព្រោះបើអ្នកបិទជិតពេក នឹងធ្វើឲ្យជាតិពុលផ្ទុកក្នុងបន្ទប់ច្រើន ដោយធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបអាចធ្វើឲ្យអ្នកមានសុខភាពល្អក្នុងការពរពោះ៕ 

ពេលប្រពន្ធពពោះកូន! ស្វាមីគួរធ្វើរឿងទាំង​8នេះ អោយបាន

ខាងក្រោមនេះ  យើងខ្ញុំនឹងបង្ហាញអ្នកពីការមើលទាំដែលលោកឪពុកគួរតែធ្វើចំពោះអ្នកម្តាយ។ តើមានអ្វីខ្លះទៅ? 

1#អ្នកគួរតែធ្វើជាស្វាមី និងលោកឪពុកដែលមានទំនួលខុសត្រូវម្នាក់ ដោយអ្នកគួរតែដឹងថាទង្វើរបស់អ្នកគ្រប់យ៉ាងសុទ្ធតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ព្រមទាំងប្រពន្ធអ្នកផងដែរ។

2#លោកឪពុកគួរតែរក្សាចិត្តស្ងប់ និងអត់ធ្មត់ចំពោះចរិតឆេវឆាវរបស់អ្នកម្តាយ ដោយគួរតែមានចិត្តអំណត់ក្នុងការលួងលោម ព្រោះក្នុងពេលមានផ្ទៃពោះ ប្រពន្ធអ្នកអាចនឹងមានអារម្មណ៍មិននឹងនរឡើយ។

3#អ្នកមិនគួរតែងឈ្លោះប្រកែកជាមួយនឹងភរិយាឡើយ ព្រោះក្នុងដំណាក់កាលពរពោះកូនក្នុងផ្ទៃគឺលំបាកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែអត់ទ្រាំ ទើបអ្នកមិនកើតមានជម្លោះជាញឹកញាប់ជាមួយនឹងអ្នកម្តាយ។

4#អ្នកគួរតែកំដរអ្នកម្តាយមានផ្ទៃពោះឲ្យបានច្រើន ព្រោះក្នុងពេលដែលមានផ្ទៃពោះ ភរិយាអ្នកមានចិត្តមិននឹងនរឡើយ ដោយខ្វះអារម្មណ៍សុវត្ថិភាពជានិច្ច។ ដូចនេះ អ្នកគួរតែនៅជិត ដើម្បីកំដរ និងមើលថែទាំប្រពន្ធអ្នកឲ្យបានល្អ។

5#នៅពេលដែលអ្នកនិយាយជាមួយនឹងអ្នកម្តាយ អ្នកគួរតែប្រើសម្តីទន់ភ្លន់ ដើម្បីនិយាយជាមួយគេ ព្រោះបើអ្នកហ៊ាននិយាយគម្លោះគម្រើយ នឹងធ្វើឲ្យគេគិតកាន់តែច្រើន។

6#អ្នកគួរតែរៀនពីដំណាក់កាលសម្រាលកូនជាមួយគ្នា ដើម្បីផ្តល់ភាពកក់ក្តៅចំពោះគ្នាពេលដែលអ្នកដល់ថ្ងៃសម្រាលកូន ទើបធ្វើឲ្យអ្នកម្តាយមានទំនុកចិត្ត ហើយមិនមានអារម្មណ៍ឈឺខ្លាំងក្នុងពេលកំពុងសម្រាល។

7#អ្នកគួរតែតាមដានសុខភាពអ្នកម្តាយ និងទារកក្នុងផ្ទៃឲ្យបានល្អ ទើបអាចដឹងពីស្ថានភាពរបស់អ្នកទាំងពីរបាន។

8#ចុងក្រោយ អ្នកគួរតែលះបង់ខ្លះ ដោយកុំទៅទីសាធារណៈច្រើនពេក ទើបមិននាំជំងឺឆ្លងដល់ប្រពន្ធរបស់អ្នក។ ដូចនេះ លោកឪពុកគួរតែមើលថែទាំអ្នកម្តាយបែបនេះ ទើបអាចធ្វើឲ្យភរិយាអ្នកពេញចិត្តជាខ្លាំង៕ 

អ្នកម៉ាក់មិនគួរធ្វើរឿងទាំង2 នេះឡើយ! បន្ទាប់ពីទឹកភ្លោះត្រូវបែក

ខាងក្រោមនេះ  យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើពេលដែលបែកទឹកភ្លោះ។ តើមានអ្វីខ្លះទៅ? 

1# អ្នកម្តាយគួរតែបែងចែកឲ្យបានច្បាស់រវាងទឹកនោម និងទឹកភ្លោះ ព្រោះបើអ្នកមិនបែងចែកឲ្យបានច្បាស់ទេ ទឹកភ្លោះហូរយូរនឹងធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយធ្វើឲ្យកូនខ្វះអុកស៊ីសែន នោះកូននឹងមានខួរក្បាលមិនសូវល្អឡើយ។

ពេលដែលទឹកភ្លោះហូរ វានឹងហូរចេញដូចទឹក ហើយមិនឈប់ទេ គ្រាន់តែតិច ឬច្រើន។

ម្យ៉ាងទៀត ក្លិននៃទឹកភ្លោះ មិនមានក្លិនធ្ងន់ដូចទឹកនោមទេ ដោយមានក្លិនរាងប្រហើរ។ ដូចនេះ អ្នកគួរតែបែងចែកឲ្យបានត្រូវ។

2# ពេលដែលទឹកភ្លោះបែក អ្នកមិនគួរបន្តឈរឡើយ ដោយគួរតែគេងចុះឲ្យលឿន ព្រោះបើអ្នកឈរ ទឹកភ្លោះនោះនឹងហូរអស់លឿនដោយមិនដឹងខ្លួន។ ដូចនេះ យកល្អអ្នកគួរតែទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕ 

អ្នកម៉ាក់កំពុងពពោះ! អាចសម្រក់ទម្ងន់តាម៤ វិធីនេះ

យើងខ្ញុំជឿជាក់ថាស្ត្រីគ្រប់រូបសុទ្ធតែចង់ស្អាត ទោះបីជាកុំពុងមានផ្ទៃពោះក៏ដោយ។តើគួរបរិភោគដូចម្តេចទើបអាចស្រកទម្ងន់បានហើយថែមទាំងអាចឲ្យកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់បានទៀតនោះ?

1# អ្នកអាចបរិភោគបន្លែច្រើនមកជំនួសផ្លែឈើបាន​ ព្រោះបន្លែមិនសូវមានជាតិស្ករដូចផ្លែឈើទេ។ ដូចនេះអ្នកអាចបរិភោគច្រើនបាន។

2# អ្នកមិនត្រូវពិសារអាហារដែលអាំងឬចៀនច្រើនទេ។ ប៉ុន្តែអ្នកអាចបរិភោគរបស់ដែលស្ងោរឬចំហុយបាន។ អ្នកអាចបរិភោគរបស់ដែលទាក់ទងនឹងសណ្តែកឲ្យបានច្រើន ឬក៏ពោតជាដើម។


3# អ្នកអាចសម្រាកបន្តិចក្រោយពេលបាយ ហើយដើរទៅសួរច្បារលេងរយ:ពេល៣០ទៅ៤៥នាទីដើម្បីឲ្យក្រពះរំលាយអាហារបានល្អ។

4# អ្នកអាចទិញជញ្ជីងមកទុកនៅផ្ទះបានដើម្បីថ្លឹងជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកអាចបរិភោគតាមវិធីខាងលើដើម្បីទទួលបានរាងស្អាតនៅពេលមានផ្ទៃពោះ៕