អ្នកម៉ាក់សម្រាលបុត្រតាមធម្មជាតិយូរអត់? ទើបអាចយកកូនទី២បាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកអាចកើតបានកូនទី២ក្រោយសម្រាលកូនដោយធម្មជាតិរួច។ តើមានអ្វីខ្លះទៅ?

ពេលដែលអ្នកសម្រាលកូនដោយធម្មជាតិ អ្នកអាចនឹងឆាប់ជាសះស្បើយលឿនជាងការសម្រាលកូនដោយការវះកាត់។ ប៉ុន្តែទោះបីជាអ្នកម្តាយដែលសម្រាលដោយធម្មជាតិមិនមានមុខរបួសលើស្បូនក៏ដោយ ប៉ុន្តែពេលដែលអ្នកកើតក៏មានប៉ះពាល់តិចតួចលើស្បូនដែរ។

ជាហេតុដែលត្រូវការពេលខ្លះដើម្បីវិលត្រឡប់មកសភាពដើមវិញ។ ដូចនេះ ប្រសិនជាអ្នកចង់មានកូនទី២ អ្នកគួរតែចាំក្រោយមួយឆ្នាំ ឬមើលតាមស្ថានភាពនៃសុខភាពរបស់អ្នក។ បើអ្នករឹងមាំហើយ អ្នកអាចពិចារណាបង្កើតកូនទី២ ប៉ុន្តែបើអ្នកមិនទាន់រឹងមាំស្រួលបួល អ្នកមិនគួរប្រញ៉ាំមានផ្ទៃពោះទៀតឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់៕ 

សម្រាលកូនរួច! អ្នកម៉ាក់មិនអាចសម្រកទម្ងន់តាមវិធីនេះទេ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីស្រកទម្ងន់ដែលអ្នកមិនគួរប្រើក្រោយពេលដែលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?

1# ក្នុងរយៈពេល៤២ថ្ងៃក្រោយសម្រាលកូន អ្នកម្តាយមិនត្រូវព្រោះតែចង់ស្គម ហើយមិនពិសារអាហារឡើយ ព្រោះបើអ្នកអ្វើបែបនេះ ដើម្បីធ្វើឲ្យរាងស្អាត នោះអ្នកខុសទាំងស្រុង។ ក្រោយសម្រាលរួច អ្នកត្រូវការអាហារដើម្បីទ្រទ្រង់រាងកាយ និងធ្វើឲ្យរាងកាយរឹងមាំឡើយវិញ។ ប្រសិនជាអ្នកមិនបរិភោគ ឬពិសារតិច នោះនឹងធ្វើឲ្យអ្នកបាក់កម្លាំងជាខ្លាំង ហើយគ្មានអ្វីឲ្យកូនបៅឡើយ។ ដូចនេះ អ្នកមិនគួរតមអាហារ ដើម្បីធ្វើឲ្យរាងស្អាតឡើយ។

2# អ្នកមិនគួរញ៉ាំតែបន្លែ និងផ្លែឈើទេ ដោយអ្នកគួរតែពិសារសាច់ខ្លះ ព្រោះបើមានតែបន្លែ និងផ្លែឈើចូលរាងកាយ មិនងាយធ្វើឲ្យអ្នករឹងមាំលឿនឡើយ។ ដូចនេះ អ្នកគួរតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម ទើបអាចធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។

3# អ្នកមិនអាចញ៉ាំថ្នាំស្រកទម្ងន់ក្រោយសម្រាលកូនរួចទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ព្រោះកូនបៅទឹកដោះអ្នក។ នៅពេលដែលអ្នកប្រើថ្នាំស្រកទម្ងន់ សារធាតុថ្នាំនឹងចូលក្នុងទឹកដោះអ្នក ដោយធ្វើឲ្យកូនបៅហើយអាចជួបគ្រោះថ្នាក់បាន។ ដូចនេះ អ្នកម្តាយមិនគួរប្រើវិធី៣នេះ ដើម្បីធ្វើឲ្យរាងស្អាតមកវិញទេ៕

បង្រៀនទារកតាំងពីក្នុងពោះ! ធំឡើងកូនឆាប់ស្តាប់លឺអ្វី ដែលម៉ាក់និយាយ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីហេតុផលដែលអ្នកគួរតែបង្រៀនកូនតាំងពីក្នុងផ្ទៃ។ ហេតុអ្វីទៅ?

ដំបូងអ្នកគួរតែយល់ពីអត្ថន័យនៃការអប់រំកូនក្នុងផ្ទៃជាមុនសិន។ ការបង្រៀនកូនក្នុងផ្ទៃ មិនមែនមានន័យថាបង្រៀនគេឲ្យចេះនិយាយ ឬក៏គិតលេខទេ ប៉ុន្តែជាការជួយបង្កើតបរិស្ថានដែលពោរពេញទៅដោយភាពសប្បាយរីករាយដល់កូន ធ្វើឲ្យកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។

ការធ្វើបែបនេះ ដើម្បីឲ្យគេទទួលបានសេចក្តីស្រឡាញ់ពីអ្នកទាំងពីរបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យគេមិនត្រឹមតែមានសុខភាពល្អទេ ថែមទាំងឆ្លាតខ្លាំងទៀតផងក្រោយពេលដែលកើតចេញមក។ ដូចនេះ អ្នកគួរតែអប់រំកូនតាំងពីក្នុងផ្ទៃ ដើម្បីអាចទទួលបានអត្ថប្រយោជន៍ទាំងនេះ៕

អាអូនអាយុ ១ខែដល់៤ខែ! គួរតែអប់រំតាមរបៀបនេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការអប់រំទារកដែលស្ថិតក្នុងពោះចាប់ពី១ដល់៤ខែ។ តើមានអ្វីខ្លះទៅ?

ពេលដែលអ្នកមានផ្ទៃពោះចាប់ពីមួយដល់៤ខែ អ្នកគួរតែរស់នៅក្នុងបរិស្ថានដែលល្អ ព្រោះក្នុងពេលនោះ ជាពេលដែលកូនក្នុងផ្ទៃកំពុងតែលូតលាស់សរសៃប្រាសាទ ប្រព័ន្ធរំលាយអាហារ ផ្នែកថ្លើម និងដៃជើង។

ដូចនេះ អ្នកគួរតែចៀសពីកន្លែងដែលមានបរិយាកាសកង្វក់ ព្រមទាំងកន្លែងដែលពោរពេញទៅដោយសារធាតុគីមី ទើបកូនក្នុងផ្ទៃអាចលូតលាស់បានល្អ មិនប៉ះពាល់ដល់ខួរក្បាលរបស់កូន។ ផ្ទុយទៅវិញ បើអ្នកតែងស្ថិតក្នុងកន្លែងដែលមានបរិស្ថានមិនល្អ នោះកូនកើតចេញមកនឹងខ្វះខាតសារពាង្គកាយ ដោយគ្រោះថ្នាក់ខ្លាំងណាស់៕ 

ប៉ាម៉ាក់លេងទូរស័ព្ទច្រើន! ធ្វើអោយកូនឯកា គ្មានអ្នកលេងជាមួយ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប៉ះពាល់ដល់កូននៅពេលដែលម្តាយឪពុកលេងទូរស័ព្ទច្រើន។ តើមានអ្វីខ្លះទៅ?

ដំបូង នៅពេលដែលអ្នកលេងទូរស័ព្ទច្រើន អ្នកនឹងត្រូវបានទូរស័ព្ទទាក់ទាញ ដោយធ្វើឲ្យអ្នកគ្មានពេលវេលាកំដរកូន អប់រំកូន បង្រៀនកូន និងនិយាយជាមួយកូនច្រើនឡើយ។ នៅពេលដែលកូនត្រូវបានអ្នកទុកនៅមួយចំហៀង នឹងធ្វើឲ្យគេប្រែជាមិនសូវចង់និយាយ មានអារម្មណ៍ឯកកោរ និងមានសម្ពាធផ្លូវចិត្តផងដែរ។

បន្ទាប់មក នៅពេលដែលកូនចង់បានចំណាប់អារម្មណ៍ពីអ្នក គេនឹងចាប់ផ្តើមរករឿងយំ។ ប៉ុន្តែនៅពេលនោះ អ្នកនឹងប្រែជាមួលម៉ៅ និងឆេវឆាវព្រោះតែការរំខានរបស់កូន ដោយអាចបញ្ចេញកំហឹងដាក់កូនបាន។ ជាហេតុដែលធ្វើឲ្យកូនអាចរៀនតាមអ្នកបានយ៉ាងងាយ គឺមានចរិតឆេវឆាវ។

ចុងក្រោយ កូននឹងក្លាយជាក្មេងដែលពិបាកអប់រំខ្លាំងណាស់ ថែមទាំងកើតមានចរិតប្លែកពីក្មេងធម្មតាដទៃទៀតផង។ ដូចនេះ អ្នកគួរតែដាក់ទូរស័ព្ទចុះ ហើយចាប់ផ្តើមនៅជាមួយកូនបានច្រើន ទើបអាចអប់រំកូនឲ្យក្លាយជាក្មេងដែលពូកែម្នាក់ និងមានចរិតល្អ ដែលមនុស្សគ្រប់គ្នាស្រឡាញ់៕ 

អ្នកម៉ាក់គួរជៀសពីទម្លាប់អាក្រក់ទាំង៥នេះ! ទើបគេងលក់បានស្កប់ស្កល់

និយាយរឿងគេង គឺគ្មាននរណាចង់គេងមិនលក់ឡើយក្រោយពីបំពេញការងារដ៏មរមាញឹកពេញមួយថ្ងៃហើយនោះ។ ប៉ុន្តែអ្នកអាចមានទម្លាប់មិនល្អខ្លះដែលអាចធ្វើឲ្យការគេងរបស់អ្នកនៅពេលយប់តរងការរំខានបាន។ យ៉ាងណាមិញ មានរឿង ៥យ៉ាងដែលអ្នកគួរតែចៀសវាងមុនពេលចូលគេង ដូចជា៖

  • លេបថ្នាំដែលផ្ទុកទោដោយសារធាតុ Pseudoephedrine ដែលមានក្នុងថ្នាំកែរោគផ្តាសាយ ព្រោះវាអាចធ្វើឲ្យអ្នកភ្ញាក់រហូត និងមិនមានអារម្មណ៍ងងុយគេងទេ។ ចូរជ្រើសរើសថ្នាំប្រភេទណាដែលមានរូបមន្តជំរុញដល់អារម្មណ៍ងងុយគេងជំនួសវិញ
  • ការផ្ញើសារ មើលទូរទស្សន៍ ឬចំណាយពេលយូរនៅមុខកុំព្យូទ័រមុនពេលគេង
  • ងូតទឹកក្តៅ ឬងូតទឹកធម្មតាមុនគេង។ យកល្អគួរតែងូតទឹកមុនគេប្រហែលមួយម៉ោង ព្រោះថាវានឹងជួយឲ្យសីតុណ្ហភាពរាងកាយចុះទាបម្តងទៀត
  • ញ៉ាំអាហារមានជាតិខ្លាញ់ ឬប្រៃច្រើនមុនពេលគេង ព្រោះវាអាចធ្វើឲ្យមានអារម្មណ៍មិនល្អ និងអាចសុបិន្តអាក្រក់ថែមទៀត
  • ញ៉ាំជាតិកាហ្វេអ៊ីននៅពេលព្រឹក ព្រោះវាអាចធ្វើឲ្យសរីរាង្គទាំងអស់ក្នុងខ្លួនធ្វើការយូររហូតដល់ ១២ម៉ោងឯណោះ និងរំខានដល់ការគេងដែរ៕

ភាពខុសគ្នារវាង! ទារកកើតដោយវះកាត់និង ធម្មជាតិ អ្នកម្តាយគួរដឹង

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីភាពខុសគ្នារវាកូនកើតដោយធម្មជាតិ និងដោយវះកាត់។ តើមានអ្វីខ្លះទៅ?

1# កូនដែលកើតដោយវះកាត់ ងាយនឹងកើតជំងឺរលាកសួតខ្លាំងណាស់ ដោយសារតែក្នុងដំណាក់កាលវះកាត់ ធ្វើឲ្យប៉ះពាល់។ ជាហេតុដែលធ្វើឲ្យសួតអាចនឹងមានបញ្ហាដោយមិនដឹងខ្លួន។

2# កូនដែលកើតដោយវះ ប្រព័ន្ធការពាររាងកាយមិនរឹងមាំដូចជាកូនដែលកើតដោយធម្មជាតិឡើយ។ ជាហេតុដែលធ្វើឲ្យទារកងាយកើតជំងឺឆ្លងខ្លាំងណាស់។

3# ទារកដែលកើតដោយការវះកាត់ ងាយនឹងប្រតិកម្មខ្លាំងណាស់ មិនដូចទារកដែលកើតដោយធម្មជាតិនោះឡើយ។ ដូចនេះ ប្រសិនជាអាច អ្នកម្តាយគួរតែជ្រើសរើសការសម្រាលដោយធម្មជាតិ ព្រោះអាចធ្វើឲ្យរាងកាយកូនរឹងមាំបាន ថែមទាំងល្អចំពោះសុខភាពអ្នកម្តាយផងដែរ៕

គ្រាន់តែងូតទឹកអោយបេប៊ី! តាមរបៀបនេះ ធ្វើអោយគេឆ្លាតខ្លាំងណាស់

នៅពេលដែលអ្នកងូតទឹកឲ្យកូន ប្រសិនជាអ្នកដឹងពីល្បិចក្នុងការធ្វើឲ្យកូនឆ្លាត នោះកូនអ្នកនឹងមានប្រាជ្ញាលើសពីក្មេងដទៃជាមិនខានឡើយ។ ដូចនេះនៅពេលងូតទឹកគួរតែធ្វើដូចម្តេចទើបខួរក្បាលកូនលូតលាស់បានល្អ?

នៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកត្រូវតែនិយាយជាមួយគេឲ្យបានច្រើន ដោយអ្នកអាចប្រាប់គេកុំឲ្យក្តាប់ដៃ ងើយកឡើង ដើម្បីឲ្យអ្នកលាងសម្អាតត្រង់ករបស់គេជាដើម។

នៅពេលដំបូងគេមិនចេះស្តាប់ឡើយ ប៉ុន្តែយូរទៅគេនឹងចេះស្តាប់ ដោយសារតែពាក្យសំដីអ្នកអាចធ្វើឲ្យខួរក្បាលគេចាប់ផ្តើមលូតលាស់ល្អជាងមុន។ អ្នកក៏អាចដាក់កូនទារជ័រ ឬបាល់នៅក្នុងទឹកនោះដើម្បីឲ្យកូនចាប់ជាមួយអ្នក នេះក៏ជាសកម្មភាពដែលអាចធ្វើឲ្យកូនឆ្លាតដូចគ្នា៕ 

តិចនិកទាំង៥នេះ! កូននឹងមិនយំទៀតឡើយ ពេលគេមិនចង់

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនមិនយំពេលដែលគេមិនចង់ធ្វើអ្វីមួយ។ តើមានអ្វីខ្លះទៅ?

1# មានកូនមួយចំនួនមិនចូលចិត្តងូតទឹកឡើយ ដោយតែងយំពេលដែលងូតទឹកម្តងៗ។ ដូចនេះ អ្នកគួរតែតម្រូវសីតុណ្ភភាពនៃទឹកឲ្យបានល្មម ដោយមិនក្តៅពេក ឬត្រជាក់ពេក។ ម្យ៉ាងទៀត អ្នកក៏អាចដាក់របស់លេងក្នុងទឹកនោះផងដែរ ដើម្បីអាចទាក់ទាញកូនបាន។

2# កូនភាគច្រើនមិនចូលចិត្តកក់សក់ឡើយ ព្រោះសាប៊ូអាចចូលភ្នែករបស់គេ ធ្វើឲ្យក្រហាយ។ ដូចនេះ អ្នកគួរតែជ្រើសរើសសាប៊ូកក់សក់ដែលស័ក្តិសមនឹងកូន ហើយដាក់កូនលើជើងអ្នក ដោយយកកន្សែងបាំងភ្នែករបស់កូន ដើម្បីកុំឲ្យទឹកសាប៊ូហូរចូល។ ជាពិសេស អ្នកគួរតែនិយាយជាមួយកូនឲ្យបានច្រើន ដើម្បីបង្វែលចំណាប់អារម្មណ៍របស់កូន។

3# ប្រសិនជាកូនមិនចង់ប្តូរខោទឹកនោម នៅពេលដែលអ្នកប្តូរឲ្យកូន អ្នកគួរតែប្រាប់គេថាដល់ពេលប្តូរខោទឹកនោមហើយ។ ម្យ៉ាងទៀត អ្នកក៏អាចឲ្យរបស់លេងដល់កូន ដើម្បីបង្វែលអារម្មណ៍របស់គេ។

4# បើកូនតែងយំពេលស្លៀកពាក់ អ្នកគួរតែសរសើរគេពេលដែលស្លៀកពាក់ឲ្យកូន ទើបកូនពេញចិត្ត ហើយមិនយំពេលដែលអ្នកស្លៀកពាក់ឲ្យគេ។

5# ប្រសិនជាកូនតែងយំពេលដែលកាត់ក្រចក អ្នកគួរតែឆ្លៀតពេលដែលកូនគេងកាត់ឲ្យគេ ទើបអាចកាត់បាន ហើយមិនធ្វើឲ្យកូនរបួស។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីធ្វើឲ្យកូនបាត់យំពេលដែលគេមិនពេញចិត្តអ្វីមួយរបស់អ្នកម្តាយធ្វើចំពោះគេ៕

ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!

១) តើការលាកអញ្ចញធ្មេញបង្កឲ្យមានហានិភ័យដល់សុខភាពទូទៅដូចជាជំងឺអ្វីខ្លះ?
– ជំងឺបេះដូង
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ជំងឺរលាកសួតរ៉ាំរ៉ៃ
– ជំងឺទឹកនោមផ្អែម
– ជំងឺពុកឆ្អឹង
– ជំងឺរលាកសន្លាក់
– ជំងឺមហារីក
– សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)

២) អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?
ក- មូលហេតុធំចំបងមួយគឺបណ្តាលមកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។

ខ- រោគសញ្ញាមួយចំនួន៖
– មានរលាកក្រហមលើអញ្ចាញធ្មេញ
– ឡើងហើមប៉ោងលើអញ្ចាញធ្មេញ
– ងាយឈាមពេលប៉ះទង្គិច
– មានខ្ទុះនៅតាមជើងធ្មេញ
– មានធំក្លិនមាត់ និងឈឺចាប់

គ- ការវិត្តន៍៖
ក្នុងការមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឲ្យធ្មេញចាប់ផ្តើមរង្គើ និងឈានទៅរកការបាត់បង់ធ្មេញ។

៣)ហេតុអ្វីបានជាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅដូចរៀបរាប់ខាងលើ?
អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល នឹងបំរែបំរួលសរីរាង្គផ្សេងៗ។ មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឲ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រពន្ធ័ការពារក្នុងខ្លួន)។

៤)តើមានវិធីសាស្ត្រអ្វីខ្លះជួយការពារកុំឲ្យកើតជំងឺអញ្ចាញធ្មេញ?
– ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
– ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ
– បរិភោគអាហារជួយដល់សុខភាព
– ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ។

“សូមណាត់ជួបជាមួយក្រុមការងារទន្តបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីប្រឹក្សា និងទទួលការព្យាបាលតាមបច្ចេកទេសទន្តសាស្ត្រត្រឹមត្រូវ។”