កូន​អាយុក្រោម​៣ឆ្នាំ! មិនអាចអោយផឹកតែ​ទឹកកកទេ គ្រោះថ្នាក់ណាស់

តែ​ទឹកកក គឺជា​ភេសជ្ជៈ​សំណ​ប់​របស់​បងប្អូន​ខ្មែរ​យើង​មួយចំនួន ព្រោះ​វា​មាន​ភាព​ត្រជាក់ និង​មាន​ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ទទួលទាន ជាពិសេស​នា​រដូវក្តៅ​មនុស្ស​ទទួលទាន​វា​កាន់តែច្រើន។

មិន​ត្រឹមតែ​មនុស្ស​ពេញ​នោះទេ​ដែល​ប្រើប្រាស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ សូម្បីតែ​ក្មេងតូចៗមួយចំនួន​ក៏​ឪពុកម្តាយ​ពួកគេ​ឲ្យ​ទទួលទាន​ផងដែរ។ កុមារ​ក្រោម​អាយុ ៣ឆ្នាំ​ហាម​ទទួលទាន ព្រោះ​ជាតិ​អាស៊ីត​នៅក្នុង​តែ​ទឹកកក នៅពេលដែល​ចូលដល់​ក្រពះ វា​នឹងមាន​ប្រតិកម្ម​ជាមួយ​ជាតិ​ដែក​នៅក្នុង​អាហារ ដែល​បង្ក​ផល​អវិជ្ជមាន និង​ធ្វើ​ឲ្យ​កុមារ​មាន​បញ្ហា​ស្លេកស្លាំង។

បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក បាន​បង្ហាញថា ទឹកតែ​ទឹកកក​មាន​ផ្ទុក​សារធាតុ oxalate ដែល​អាច​ផលិត​ជា​អំបិល​ក្រួស និង​សារធាតុ​រ៉ែ​នៅក្នុង​ទឹកនោម។ ប្រសិនបើ​សារធាតុ​នេះ កើនឡើង​កាន់តែច្រើន ភាគល្អិតតូចៗនឹង​ផ្តុំគ្នា​បន្តិចម្តងៗ ប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ត្រង​នោម ខ្សោយតម្រងនោម និង​កើត​ជំងឺ​ក្រួសតម្រងនោម។

អាស្រ័យហេតុនេះ កុមារ​ក្រោម​អាយុ ៣ឆ្នាំ គួរតែ​ជៀសវាង​តែ​ទឹកកក ហើយ​សម្រាប់​មនុស្សពេញវ័យ​អាច​ទទួលទាន​បានត្រឹមតែ ១ទោ២កែវ ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ៕

សញ្ញាទាំង៥នេះបញ្ជាក់ថា បេប៊ីឃ្លានម៉ឹម

តើធ្វើដូចម្តេចទើបដឹងថា កូនកំពុងឃ្លានម៉ឹម? នេះជាសំនួរដែលអ្នកម្តាយថ្មោងថ្មីជាច្រើនតែងតែសួរខ្លួនឯងជារឿយៗ ព្រោះមិនហ៊ានសួរអ្នកណាផ្សេងឡើយ សូម្បីតែមនុស្សជិតស្និតនៅជុំវិញខ្លួនក៏ដោយ។ ការដឹងពីសញ្ញានៃការឃ្លានម៉ឹមរបស់ទារក ធ្វើឲ្យអ្នកម្តាយអាចបំពេញសេចក្តីត្រូវការរបស់កូនបានទាន់ពេលវេលា ហើយពួកគេមិនរករឿងច្រើនដែរ។

ដូច្នេះចង់ដឹងថា សញ្ញាអ្វីខ្លះទៅដែលបង្ហាញថា កូនរបស់អ្នកកំពុងតែឃ្លានម៉ឹម សូមអានការបង្ហាញរបស់អ្នកជំនាញដូចខាងក្រោម៖

  • ទារកតែងតែយកដៃដាក់ក្នុងមាត់ (បៀមដៃ)
  • ធ្វើសំលេងរំខាន
  • ទារកចេះតែលើកដៃលើកជើង ឬរើបំរាល់នៅមិនស្ងៀម
  • ង៉ក់ងច្រើន
  • ទារកស្រែកយំ (ក្នុងករណីដែលឃ្លានខ្លាំង)

ទាំងនេះហើយជាសញ្ញាដែលបញ្ជាក់ថា កូនរបស់អ្នកកំពុងតែឃ្លានម៉ឹម ហើយប្រសិនបើអ្នកឲ្យគេម៉ឹមភ្លាម ពួកគេនឹងនៅស្ងៀមឈឹង លែងធ្វើបង្ហាញសញ្ញាដូចខាងលើទៀតហើយ៕

អ្នកម៉ាក់ពពោះ​! ត្រូវតែ​សម្រាលកូន​ដោយ​វះកាត់​ ដោយសារលក្ខខណ្ណ​​​៤នេះ

កាលពី​សម័យបុរាណ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​សម្រាលកូន​តាម​ធម្ម​ជាតិ​ដែល​ពឹងផ្អែក​ទៅលើ​ឆ្មប់​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ដោយសារតែ​មើលឃើញ​ពី​ភាពលំបាក​ក្នុងការ​សម្រាល ឬ​មាន​ហានិភ័យ​ច្រើន​ដល់​អាយុជីវិត ទើប​បច្ចុប្បន្ននេះ​ក្រុមគ្រូពេទ្យ​បង្កើត​វិធី​សម្រាល​ម្យ៉ាងទៀត គឺ​ការវះកាត់។ ការ​សម្រាលកូន​ដោយ​វិធី​វះកាត់ ជា​ជ​ម្រើ​នទី​ពីរ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ស្ថិតក្នុង​កាលៈទេសៈ​ដូចខាងក្រោម៖

ទារក​ថ្លោស​ពេក

ប្រសិនបើ​ទារក​ថ្លោស​ខ្លាំងពេក លើសពី​ទម្ងន់​ដែល​គ្រូពេទ្យ​បានកំណត់ ឬ​ទ្វារមាស​មិន​សម​មាត្រ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​សម្រាល​ដោយ​វិធី​វះកាត់​ភ្លាម។ លើសពីនេះ ប្រសិនបើ​ស្ត្រី​មានកូន​ភ្លោះ ក៏ត្រូវ​ឲ្យ​ប្រើ​វិធី​វះកាត់​ដូចគ្នា​ដែរ។

កូនក្រៅស្បូន

ក្នុងករណី​ដែល​កូន​លូតលាស់​ទីតាំង​មិន​ត្រឹមត្រូវ ដូចជា​នៅក្រៅ​ស្បូន ឬក៏​គ្រប់​ខែ​ហើយ​កូន​មិន​បង្វែ​ល​ក្បាល​ចុះក្រោម ហើយ​ក្រុមគ្រូពេទ្យ​ប្រើ​បច្ចេកទេស​ជួយ​មិន​បានទេ មានតែ​វិធី​វះកាត់​ជា​ជម្រើស​ចុងក្រោយ​បំផុត។

សុខ​ពាំង​ជិត​ទ្វារមាស

នៅពេលដែល​សុខ​ពាំង​ទ្វារមាស ក្រុមគ្រូពេទ្យ​ជួយ​សម្របសម្រួល​មិនបាន​ទេនោះ មានតែ​ប្រើ​វិធី​វះកាត់​ទើប​ទារ​កមាន​សុវត្ថិភាព។

អ្នក​ម្តាយ​ទន់ខ្សោយ

ស្ថានភាព​សុខភាព​ក៏​ជា​កត្តា​សំខាន់​ផងដែរ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ហើយ​ប្រសិនបើ​ពួកគេ​មាន​ភាពទន់ខ្សោយ​ខ្លាំង គ្មាន​កម្លាំង​បង្កើតកូន នោះ​មានតែ​ប្រើ​វិធី​វះកាត់​ដូចគ្នា។ មិន​ដូច្នោះ​ទេ ទារក​អាច​កើត​មិន​រួច ចុងក្រោយ​ទាំង​ម្តាយ និង​កូន​ត្រូវ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​ថែមទៀត៕

ស្ត្រីមានផ្ទៃពោះ! ធ្វើលំហាត់ប្រាណដកដង្ហើម ទទួលបានអត្ថប្រយោជន៏ច្រើនណាស់

វាជារឿងល្អប្រសើរបំផុតក្នុងការអង្គុយចុះ ហើយផ្តោតទៅលើការដកដង្ហើម ជាពិសេសអំឡុងពេលមានផ្ទៃពោះ និងការសម្រាលជិតមកដល់។ នៅពេលលអ្នកស្ថិតក្នុងដំណាក់កាលសម្រាល ការផ្តោតអារម្មណ៍ទៅលើការដកដង្ហើមជាគន្លឹះសំខាន់បំផុត ព្រោះវាអាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតចង្វាក់បេះដូង និងគ្រប់គ្រងចិត្តរបស់អ្នកអោយមានភាពស្ងប់ស្ងាត់។

ក្នុងការចាប់ផ្តើមធ្វើលំហាត់ប្រាណមួយនេះ ស្ត្រីមានផ្ទៃពោះត្រូវអង្គុយទីតាំងដែលមានសុវត្ថិភាព ហើយដកខ្លួនឲ្យត្រង់តាមដែលអាចធ្វើទៅបាន។ ប្រើដៃដាក់លើជង្គង់ បិទរបស់ និងស្រូបខ្យល់ចូលតាមដំណើរធម្មជាតិ។

បន្ទាប់មកដកដង្ហើមចូលអោយបានជ្រៅតាមរយៈច្រមុះ ហើយបញ្ចេញមកវិញតាមមាត់បន្តិចម្តងៗ។ ប្រភេទនៃការដកដង្ហើមយឺតៗ នឹងលើកទឹកចិត្តអោយរាងកាយបើកទូលាយ និងផ្តល់អុកស៊ីសែនដល់កូនបានគ្រប់គ្រាន់។

ដូចអ្វីដែលបានបង្ហាញពីខាងលើនេះហើយ ដែលក្រុមអ្នកជំនាញបានលើកទឹកចិត្តអោយស្ត្រីមានផ្ទៃពោះទាំងឡាយ ព្យាយាមធ្វើលំហាត់ដកដង្ហើមជាប្រចាំ៕

ស្ត្រីមិនងាយមានផ្ទៃពោះ! ដោយសារធ្វើការទាំង4ប្រភេទនេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការងារដែលមនុស្សស្រីមិនងាយមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

1# នារីដែលធ្វើការជាIT មិនងាយមានផ្ទៃពោះឡើយ ព្រោះការងារនេះត្រូវការអង្គុយលើកៅអីយូរ ដោយធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង ថែមទាំងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺលើសជាតិខ្លាញ់ លើសជាតិស្ករ និងបញ្ហាភ្នែកផងដែរ។

2# នារីដែលធ្វើការជាអ្នកកាសែត លក់ធានារ៉ាប់រង និងធ្វើផ្នែកsale ក៏ប្រឈមមុខនឹងការពិបាកមានផ្ទៃពោះផងដែរ។ ដូចនេះ អ្នកគួរតែផ្លាស់ប្តូរការងាររបស់អ្នក ទើបអាចមានកូនបានសម្រេច។

3# មនុស្សស្រីដែលបើកតាក់ស៊ី និងបើកឡានក្រុង គឺជានារីដែលមានភាពរឹងមាំខ្លាំង ថែមទាំងរងសម្ពាធខ្លាំងទៀតផង។ ជាហេតុដែលធ្វើឲ្យគេពិបាកនឹងផលិតកូនបានសម្រេចខ្លាំងណាស់។

4# នារីជាមេធាវី ជាគ្រូបង្រៀន និងជាគ្រូពេទ្យក៏ពិបាកមានកូនដែរ។ ដូចនេះ បើអ្នកចង់មានផ្ទៃពោះ អ្នកគួរតែរៀបចំផែនការឲ្យបានល្អ ហើយដើរតាមផែនការនោះ ទើបអ្នកអាចមានកូននឹងគេ៕

បើមានករណីទាំងអស់១២នេះ! អ្នកម៉ាក់ ប្រឈមខ្ពស់នឹងការស្រុតស្បូនហើយ

ជំងឺស្រុតស្បូនកើតឡើងនៅពេលដែលសាច់ដុំកម្រាលអាងត្រគាក និងសរសៃរបស់វាមានភាពយឺត និងចុះខ្សោយ ដែលជាហេតុនាំឲ្យមិនអាចទ្រទ្រង់ស្បូនរបស់អ្នកបាន។ បន្ទាប់មក ស្បូននឹងលោយចេញមកខាងក្រៅតាមទ្វារមាស។

ជំងឺនេះអាចកើតឡើងលើស្រ្តីគ្រប់វ័យ ប៉ុន្តែភាគច្រើនឃើញកើតឡើងស្រ្តីក្រោយរ៉ាំងរដូវរួច ជាពិសេសស្រ្តីដែលធ្លាប់សម្រាលកូនតាមធម្មជាតិម្តង ឬច្រើនដង។ ការចុះខ្សោយរបស់សាច់ដុំកម្រាលអាងត្រគាកនេះអាចបណ្តាលមកពី៖

  • ខូចជាលិកាទ្រទ្រងក្នុងពេលមានផ្ទៃពោះ និងសម្រាលកូន
  • ឥទ្ធិពលនៃទំនាញផែនដី
  • អស់អ័រម៉ូនអេស្ត្រូជែន

បើសិនជាអ្នកមានអាការៈស្បូនស្រុតតិចតួច គឺមិនបាច់ព្យាបាលនោះទេ។ ប៉ុន្តែករណីដែលវាធ្វើឲ្យអ្នករស់នៅមិនស្រួល ឬរំខានដល់ជីវិតរស់នៅវិញ វាគួរតែដល់ពេលស្វែងរកការព្យាបាលហើយ។ 

មានកត្តាច្រើនណាស់ដែលធ្វើឲ្យស្រ្តីម្នាក់ប្រឈមកាន់តែខ្លាំងនឹងជំងឺស្បូនស្រុត៖

  • មានផ្ទៃពោះម្តង ឬច្រើន និងសម្រាលកូនតាមធម្មជាតិច្រើនដង
  • សម្រាលកូនដែលថ្លោសពេក
  • អាយុច្រើន
  • លើករបស់របរធ្ងន់ៗ
  • ក្អករ៉ាំរ៉ៃ
  • មានការវះកាត់ក្នុងអាងត្រគាក
  • បន្ទោបង់ម្តងៗតែងតែប្រឹងជាញឹកញាប់
  • ដំណពូជដែលធ្វើឲ្យជាលិកាតភ្ជាប់ផ្សេងៗមានលក្ខណៈទន់ខ្សោយតែម្តង
  • ជាមនុស្សស្បែក ស(

ជំងឺមួយចំនួនដូចជា ជំងឺធាត់ជ្រុល ទល់លាមករ៉ាំរ៉ៃ និងជំងឺស្ទះសួតរ៉ាំរ៉ៃក៏អាចដាក់សម្ពាធខ្លាំងទៅលើសាច់ដុំ និងជាលិការតភ្ជាប់ក្នុងអាងត្រគៀក ហើយក៏ដើរតួនាទីដ៏សំខាន់មួយនាំឲ្យមានជំងឺស្បូនស្រុតដែរ៕

អ្នកម៉ាក់ហើមជើង! ត្រូវធ្វើរឿងទាំង៥នេះភ្លាមៗ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបំបាត់អាការៈហើមជើងរបស់ស្ត្រីមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

1# នៅពេលដែលអ្នកអង្គុយ អ្នកគួរតែលើកជើងទាំងសងខាងឲ្យខ្ពស់។ មានន័យថារាល់ពេលដែលអ្នកអង្គុយលើកៅអី អ្នកគួរតែកល់កៅអីតូចមួយពីក្រោម ទើបធ្វើឲ្យឈាមអ្នកដើរស្រួល ដោយមិនធ្វើឲ្យជើងហើមនោះទេ។

2# មុន និងក្រោយញ៉ាំបាយ អ្នកគួរតែដើរហាត់ប្រាណ ដោយដើរចុះដើរឡើង ទើបអាចធ្វើឲ្យជើងអ្នកមិនហើម។ ជាពិសេស ពេលជិតដល់ខែ អ្នកគួរតែដើរឲ្យច្រើន ទើបធ្វើឲ្យអ្នកងាយសម្រាលកូនចេញមកបានលឿន។

3# ក្នុងពេលធម្មតា អ្នកអាចឲ្យស្វាមីជួយម៉ាស្សាជើងឲ្យអ្នកបាន ដោយអាចម៉ាស្សាមុនពេលគេង និងក្រោយពេលក្រោកពីគេង ព្រោះការធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យអ្នកគេងលក់ស្រួលទេ ថែមទាំងអាចធ្វើឲ្យជើងអ្នកមិនហើមទៀតផង។

4# ក្នុងពេលដែលអ្នកគេង អ្នកគួរតែកល់ជើងអ្នកឲ្យខ្ពស់បន្តិច ដើម្បីឲ្យឈាមដើរបានស្រួល នោះជើងអ្នកនឹងមិនហើមទៀតឡើយ។

5# អ្នកគួរតែគេងបែរមកចំហៀងខាងឆ្វេង ព្រោះមិនត្រឹមតែល្អចំពោះកូនក្នុងផ្ទៃទេ ថែមទាំងធ្វើឲ្យអ្នកមិនងាយហើមជើងទៀតផង។ ដូចនេះ អ្នកម្តាយអាចសាកល្បងតាមវិធីទាំងនេះ ដើម្បីបំបាត់អាការៈហើមជើង៕

អ្នកម៉ាក់មានគភ៍! ត្រូវគ្រប់គ្រងទម្ងន់តាមវិធីទាំង៦នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការគ្រប់គ្រងទម្ងន់របស់អ្នកស្ត្រីមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

1# អ្នកអាចថ្លឹងចំនួន២ដងក្នុងមួយថ្ងៃ ដោយថ្លឹងក្នុងពេលព្រឹក និងពេលយប់ ហើយអ្នកអាចកត់ត្រាទុក។ ការធ្វើបែបនេះ ដើម្បីជួយអ្នកអាចគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ ដោយមិនឲ្យឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកឡើយ។

2# អ្នកគួរតែញ៉ាំតិច ប៉ុន្តែចែកជាច្រើនពេល ទើបអាចធានាបានថាទម្ងន់អ្នកមិនលើសខ្លាំង។ ដូចនេះ អ្នកនឹងមិនពិបាកកើតឡើយពេលដែលគ្រប់ខែ។

3# អ្នកគួរតែពិសារអាហារដែលល្អចំពោះសុខភាពអ្នក ដោយមិនគួរញ៉ាំតែអាហារបំពងនោះទេ ព្រោះអាហារបំពងអាចធ្វើឲ្យសុខភាពអ្នក និងកូនក្នុងផ្ទៃទ្រុឌទ្រថែមទាំងអាចធ្វើឲ្យអ្នកឡើងទម្ងន់លឿនទៀតផង។

4# អ្នកគួរតែដើរហាត់ប្រាណឲ្យបានមួយម៉ោងក្នុងមួយថ្ងៃ ព្រោះការដើរនេះអាចបំបាត់អារម្មណ៍នឿយហត់របស់អ្នក ថែមទាំងអាចធ្វើឲ្យទម្ងន់អ្នកមិនងាយឡើងខ្ពស់ខ្លាំងទៀតផង។

5# អ្នកគួរតែចេះបន្ធូរអារម្មណ៍ ចេះទម្លាក់សម្ពាធចុះ ដោយរក្សាអារម្មណ៍ឲ្យសប្បាយ ទើបល្អចំពោះកូនក្នុងផ្ទៃ និងអ្នក ថែមទាំងមិនធ្វើឲ្យអ្នកឡើងទម្ងន់លឿនទៀតផង។

6# អ្នកគួរតែគេងឲ្យគ្រប់ ព្រោះការគេងគ្រប់ អាចធ្វើឲ្យអ្នក និងកូនមានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យអ្នកមិនងាយធាត់ខ្លាំងឡើយ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីគ្រប់គ្រងទម្ងន់របស់អ្នក៕

ទើបពពោះថ្មីថ្មោង! ស្ត្រីគួរជៀសវាងរឿងទាំង៧នេះ

អ្នកប្រហែលជាមានភាពនឿយហត់នូវដំបូងន្មានជាច្រើនដែលគេតែងតែនិយាយប្រាប់ថាកុំធ្វើនេះ កុំធ្វើនោះទាំងអស់ក្នុងពេលដែលអ្នកកំពុងតែមានផ្ទៃពោះ។ ប៉ុន្តែខាងក្រោមនេះគឺជារឿងសំខាន់បំផុតមួយចំនួនតូចដែលអ្នកត្រូវតែចៀសវាងធ្វើឲ្យខានតែបានក្នុងពេលមានផ្ទៃពោះ៖

  • ជក់បារី
  • ប្រើថ្នាំញៀន
  • ញ៉ាំគ្រឿងស្រវឹង
  • សម្អាតផ្ទះសត្វឆ្មា
  • ញ៉ាំសាច់ឆៅ
  • ត្រាំក្នុងទឹកក្តៅ ឬនៅក្នុងបន្ទប់សូណា
  • ប្រើទឹកអនាម័យសម្អាតទ្វារមាស។ អ្នកគ្រាន់តែងូតទឹកធម្មតាៗទៅបានហើយ៕

កុំញ៉ាំចំណីពេលយប់អោយសោះ! ព្រោះប៉ះពាល់ដល់ទារកណាស់

មានអ្នកម្តាយមួយចំនួនតែងឃ្លានក្នុងពេលយប់ ដោយតែងរកអាហារញ៉ាំជានិច្ច។ ប៉ុន្តែទង្វើមួយនេះអាចល្អ ឬអាក្រក់ចំពោះអ្នកម្តាយមានផ្ទៃពោះទៅ?

ការបរិភោគអាហារក្នុងពេលយប់ គឺមិនល្អចំពោះសុខភាពស្ត្រីមានផ្ទៃពោះឡើយ ព្រោះមិនងាយរំលាយអាហារបានល្អ ដោយក្រពះ និងពោះវៀនអ្នកអាចរងសម្ពាធខ្លាំង។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ ព្រោះតែការពិសារឆ្អែតពេក។

ម្យ៉ាងទៀត ខ្លាញ់ក្នុងរាងកាយអ្នកនឹងកើនឡើង ដោយធ្វើឲ្យអ្នកមិនងាយស្រកមកវិញឡើយក្រោយពេលដែលសម្រាលរួច។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំអាហារក្នុងពេលយប់កំឡុងពេលមានផ្ទៃពោះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃ៕